ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងរ៉ែនិងថាមពល បើកសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ ស្ដីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត

78

 

ក្រចេះ ៖ រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ក្រសួងរ៉ែនិងថាមពលបើកសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត និងវគ្គបណ្ដុះបណ្ដាលស្ដីពីហានិភ័យស្ថានីយ និងសារាចរសុវត្តិភាពសម្រាប់ការរៀបចំស្ថានីយប្រេង និងឧស្ម័នឥន្ធនៈជាមួយអាជ្ញាធរមូលដ្ឋានក្នុងខេត្តក្រចេះរយះពេល ២ ថ្ងៃ ។ ដោយសិក្ខាសាលាធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សុខខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងការអញ្ជើញចូលរួមពីលោក ភឹម ភីរ៉ា អភិបាលរងខេត្ត និងសិក្ខាកាមប្រមាណជាង៤០នាក់ផង ។

លោក ភឹម ភីរ៉ា អភិបាលរងខេត្ត បានគូសបញ្ជាក់ថា ៖ វិស័យរ៉ែនិងថាមពលក្នុងខេត្តក្រចេះ មានការរីកចម្រើនគួរកត់សម្គាល់ដោយផ្អែកលើសក្តានុពលធនធានធម្មជាតិ ដោយឡែកចំពោះការងារប្រេងកាត ក្នុងនោះខេត្តមានស្ថានីយ៍ប្រេងឥន្ធនៈចំនួន៨០ស្ថានីយក្នុងស្ថានីយប្រេងឥន្ធនៈមាន ៧៣ ស្ថានីយ ស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈចំនួន៧ ។ ស្ថានីយក្នុងចំណោម ៨០ស្ថានីយនេះ មានអ្នកស្នើសុំសរុបចំនួន៤៨ស្ថានីយ និងពុំទាន់ស្មើនឹងចំនួន៣២ស្ថានីយ៍ ក្រសួងរ៉ែ និងថាមពល បានចេញលិខិតអនុញ្ញាតឲ្យដំណើរការស្ថានីយប្រេងឥន្ធនៈចំនួន១៥ស្ថានីយ ស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈចំនួន ៤ ស្ថានីយ វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាពចំនួន៦ស្ថានីយ បញ្ជូនមកកែតម្រូវចំនួន ១៤ ស្ថានីយនឹងមិនទាន់ឆ្លើយតបចំនួន ៩ស្ថានីយ ។

មានប្រសាសន៍ពីឯកឧត្តមរដ្ឋលេខាធិការ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ទោះជាយើងមានបទបញ្ញត្តិប្រេងកាតឆ្នាំ១៩៩១ និងសារាចរស្ដីពីសុវត្តិភាពសម្រាប់ការរៀបចំស្ថានីយប្រេង ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈប៉ុន្តែលិខិតបទដ្ឋានគតិយុត្តទាំងនេះពុំ ទាន់មានលក្ខណៈគ្រប់គ្រាន់សម្រាប់អនុញ្ញាតឲ្យក្រសួងរ៉ែនិងថាមពល បំពេញការងារបានពេញលេញនៅឡើយទេ ចំណែកបងប្អូនអាជីវករ និងអាជ្ញាធរពាក់ព័ន្ធក៏មានការលំបាក និងមានភាពមិនទាន់ច្បាស់លាស់ ក្នុងការប្រកបអាជីវកម្ម និងអនុវត្តការងាររបស់ខ្លួនពាក់ព័ន្ធវិស័យប្រេងកាត និងឧស្ម័ននេះឲ្យមានភាពអនុលោម ទៅតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តផងដែរ ។

ឯកឧត្តមបន្តថា ៖ ឥឡូវនេះ គឺជា ការបើកសករាជថ្មី ដោយច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ត្រូវបានអនុម័តដាក់អោយប្រើប្រាស់ដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ រួចហើយទន្ទឹមនេះយោងតាមបទបញ្ញត្តិ នៃច្បាប់ថ្មីនេះក្រសួង បានចាត់តាំងមន្ត្រីអធិការកិច្ចប្រេងកាត ដោយមានសមាសភាពមន្ត្រីពីអគ្គនាយកដ្ឋានប្រេងកាត និងមន្ទីររាជធានីខេត្ត ដែលនឹងត្រូវផ្ដល់នីតិសម្បទាជានគរបាលយុត្តិធម៌ លើសពីនេះក្រសួងក៏បានបង្កើតក្រុមការងារចុះត្រួតពិនិត្យ និងអធិការកិច្ចក្នុងវិស័យប្រេងកាត ដែលដឹកនាំដោយថ្នាក់ដឹកនាំក្រសួង មានតួនាទីដឹកនាំសម្របសម្រួលការងារ របស់មន្ត្រីអធិការកិច្ចប្រេងកាត ក្នុងគោលដៅ ដើម្បីពង្រឹងអនុលោមរួមមានការផ្សព្វផ្សាយអប់រំ និងបណ្ដុះបណ្ដាល ការពង្រឹងការអនុវត្តច្បាប់ និងទីបីការចាត់វិធានការច្បាប់ រួមមានការផាកពិន័យ និងការកសាងឯកសារទៅតុលាការ ក្រុមការងារចុះត្រួតពិនិត្យនិងអធិការកិច្ច ក្នុងវិស័យប្រេងកាតក៏និងពិនិត្យផងដែរពីលទ្ធភាពនៃការធ្វើវិមជ្ឈការងារ និងវិសហមជ្ឈការការងារ នៅថ្នាក់ក្រោមជាតិនាពេលសមស្របខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង