ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនស្ត្រី​ម្នាក់ ​យក​កាំបិត​អា​រលើ​មុខ​ក្មេងស្រី​ម្នាក់ រងរបួស​ធ្ងន់

614


​ភ្នំពេញ​៖​ស្ត្រី​ម្នាក់​ប្រើ​អំពើ​ដ៍​ឃោរឃៅ​មួយ ដែល​គ្រាន់តែ​ក្មេងៗ​ឈ្លោះ​គ្នា​សោះ ខឹង​ពេក ស្ត្រី​ម្នាក់ បាន​យក​កាំបិត​អារ​លើ​ផ្ទៃមុខ​ក្មេងស្រី​អាយុ​៥​ឆ្នាំ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​ជាបន្ទាន់ រួច​ប្រើពាក្យ​ថា​ឈាម​សង​ដោយ​ឈាម​។​

​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ២ និង​១៥ នាទី រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦ ខែកក្កដា ឆ្នាំ​២០២០​នេះ នៅក្នុង​បុរី​ឈូក​វ៉ា​២ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ក្មេងស្រី​រងគ្រោះ​ឈ្មោះ លាស់ ម៉ូ​វី​លី​យ៉ា អាយុ​៥ រងរបួស​រយះ​ផ្ទៃមុខ និង​ដៃ​ចំណែក ជនដៃដល់ ឈ្មោះ លីវ ប៊ុនធឿន ភេទ​ស្រី អាយុ​៤៣​ឆ្នាំ រស់នៅ​រំលង​គ្នា​ប្រហែល​៥ ផ្ទះ​។​

​តាម​សម្តី​របស់​បុរស​ម្នាក់ ជា​ពូ​របស់​ក្មេងរងគ្រោះ បាន​បញ្ជាក់ថា កាលពី​២​ថ្ងៃមុន ក្មេងស្រី​រងគ្រោះ និង​កូនស​ប្រុស​ជនដៃដល់​ខាងលើ បាន​លេង​ជាមួយគ្នា ហើយ​យ​ក៏​ឈ្លោះប្រកែក​គ្នា ដោយ​ក្មេងស្រី​រងគ្រោះ​បាន​ជ្រុលដៃ​ទៅលើ​ក្មេងប្រុស ដែល​ត្រូវជា​កូន​របស់​ជនដៃដល់​ប​ណ្តា​ល​ឲ្យ​រងរបួស​បន្តិចបន្តួច ។ បន្ទាប់មក ម្តាយ​ក្មេងស្រី​រងគ្រោះ ក៏បាន​នាំទៅ​មន្ទីរពេទ្យ​និង​ចេញថ្លៃ​ព្យាបាល​រួចរាល់​ហើយ ។ លុះ​មកដល់​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦ រសៀល​នេះ ក្មេងស្រី​រងគ្រោះ បាន​ដើរ​ទៅលេង​នៅខាងមុខ​ផ្ទះ​ជនដៃដល់ ស្រាប់តែ​ជនដៃដល់​ចេញពី​ក្នុងផ្ទះ ហើយ​បាន​យក​កូនកាំបិត​មក​ចាប់​អា​រលើ​ផ្ទៃមុខ និង​កាប់​ដៃ​ក្មេងស្រី​អាយុ​ទើបតែ​៥​ឆ្នាំ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​តែម្តង ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះទៅ​ដល់​រួច​ឃាត់ខ្លួន​ស្ត្រីជន​ដៃដល់​បញ្ជូន​ខ្លួន យកទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល សង្កាត់​សំរោងក្រោម ដើម្បី​ធ្វើការ​សាកសួរ តាម​នីតិវិធី ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕​ដោយ​៖ សា មេ​ត​

អត្ថបទដែលជាប់ទាក់ទង