ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ​ចំការមន ដឹកនាំ​មន្ត្រី​មូលដ្ឋាន ​ចុះ​ពិនិត្យ​ប្រព័ន្ធ​លូ ក្នុង​សង្កាត់​ទន្លេបាសាក់ ក្រោយពី​មានការ​ស្ទះ​ទឹក​ជះ​ខ្លឹ​ន​ស្អុយ​

112

 

ភ្នំពេញ ៖ ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​មក​ថា មាន​លូរ​ស្ទះ​ទឹក​ជះ​ខ្លឹ​ន​ស្អុយ​ដល់​ពួកគាត់​ពិបាក​រស់នៅ និង​ធ្វេ​ី​ដំណេ​ី​រ ស្ថិតនៅ​ភូមិ​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន នៅ​រសៀល​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០​នេះ លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន បាន​ដឹកនាំ​មន្ត្រី​ភូមិ សង្កាត់ ចុះទៅពិនិត្យ​ជាក់ស្ដែង​តែម្ដង ។

ក្នុង​ការចុះពិនិត្យ​រប​ស់​អាជ្ញាធរ​ខណ្ឌចំការមន ក៏មាន​ការចូលរួម​ពី​កម្លាំង​ជំនាញ​កាយ​ប្រព័ន្ធ​លូរ ធ្វេ​ី​ការ​គាស់​គំរប ដេ​ី​ម្បី​ធ្វេ​ី​ការកាយ​នូវ​កាកសំណល់​ផ្សែងៗ​ដែល​ងាយ​ធ្វេ​ី​ឲ្យ​ស្ទះ​ទឹក​ជះ​ខ្លឹ​ន​ស្អុយ​ចេញ​ផងដែរ ។

ជាមួយគ្នា​នោះ លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន បាន​ណែនាំ​ឲ្យ​មន្ត្រី ភូមិ សង្កាត់ ត្រូវ​ឧស្សាហ៍​ចុះ​ពិនិត្យ​មេ​ី​ល​ភូមិសាស្ត្រ​របស់ខ្លួន និង​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​ថែរក្សា​អនាម័យ ទុកដាក់​សំរាម​ឲ្យ​បានល្អ កុំ​ឲ្យ​ធ្លាក់ចូល​ក្នុង​លូរ​ដែល​ងាយ​និង​ស្ទះ​ទឹក បង្ក​ជា​ខ្លឹ​ន​ស្អុយ ប៉ះពាល់​ដល់​សុខភាព​ក្នុងការ​រស់នៅ ៕​

អត្ថបទដែលជាប់ទាក់ទង