ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាល​ខណ្ឌ​បឹង​កេងកង បានប្រគល់​អង្ករ​ចំនួន​០៧​តោន (១​តោន​ក្នុង​១​សង្កាត់​) ជូន​ដល់​សង្កាត់​ទាំង​០៧ ដើម្បី​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ក្នុង​មូលដ្ឋាន

68

​ភ្នំពេញ​៖​កាលពី​រសៀល​ថ្ងៃទី​១៦​ខែ​កក្ដ​ដា ឆ្នាំ​២០២០​នេះ​
​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង បានរៀបចំ​ពិធី​« ប្រគល់​-​ទទួល​អង្ករ​ចំនួន​០៧​តោន ជូន​ដល់​សង្កាត់​ទាំង​០៧ » ។​
​ពិធី​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក គឹម ឈុន​អ៊ូ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និង​លោក ធឹ​ម សំអាន អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​បឹង​កេងកង បាន​ឧបត្ថម្ភ​អង្ករ​ចំនួន ០៧​តោន ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់លោក​ជំទាវ​កិ​តិ្ត​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ជូន​ដល់​សង្កាត់​ទាំង​០៧ ដែល​ក្នុង​០១​សង្កាត់ ទទួលបាន​អង្ករ​ចំនួន ០១​តោន ដើម្បី​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​លទ្ធភាព​ខ្វះខាត និង​ងាយ​រងគ្រោះ នៅក្នុង​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ ដែលមាន​ការចូលរួម​ពី​លោក​-​លោកស្រី​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ លោក​-​លោកស្រី​អភិបាលរង លោក​-​លោកស្រី​ចៅសង្កាត់​ទាំង​៧ និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​៕​

អត្ថបទដែលជាប់ទាក់ទង