ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​​ឥណ្ឌា​ឆ្លង​វីរុស​កូ​រ៉ូ​ណា​​ជាង ១​លាន​នាក់​

108

 

​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅក្នុង​ប្រទេស​ឥណ្ឌា​បាន​កើន​លើស ១​លាន​ករណី នៅ​ថ្ងៃ​សុក្រ​នេះ​។ នេះ​បើតាម​ទិន្នន័យ​ផ្លូវការ ខណៈដែល​អាជ្ញាធរ​កំពុងតែ​តស៊ូ​ពិនិត្យមើល​ការ​រា​ត្បា​តរបស់​វីរុស​មរណៈ​នេះ​នៅក្នុង​ប្រទេស​។​

​បច្ចុប្បន្ន អា​មេ​រិច និង​ប្រេ​ស៊ី​ល ជា​ប្រទេស​ដែលមាន​អ្នក​ឆ្លង​ច្រើនជាងគេ​បំផុត​។​

​ទិន្នន័យ​របស់​ក្រសួងសុខាភិបាល​ឥណ្ឌា​បាន​ឲ្យ​ដឹងថា មានការ​ឆ្លង​ចំនួន ១.០០៣.៨៣២​ករណី​នៅក្នុង​ប្រទេស​ឥណ្ឌា និង​មាន​អ្នកស្លាប់​សរុប ២៥៦០២​នាក់​។​

​មនុស្ស​ជាង ៦០០​នាក់​ស្លាប់​ជា​រៀងរាល់ថ្ងៃ ដោយសារ​វីរុស​កូ​រ៉ូ​ណា​នៅក្នុង​ប្រទេស​ឥណ្ឌា ដែលមាន​ប្រជាជន​ជាង ១,៣​ពាន់​លាន​នាក់​។

​រដ្ឋាភិបាល​បានធ្វើ​ការបិទ​ប្រទេស​សារជាថ្មី ដោយ​សង្ឃឹមថានឹង​អាច​គ្រប់គ្រង​ការ​រាតត្បាត​បាន បន្ទាប់ពី​មានការ​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​។

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា បាន​ផ្ទុះ​ដំបូង​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ចុងឆ្នាំ ២០១៩ ហើយ​វីរុស​មរណៈ​នេះ​បាន​រាតត្បាត​យ៉ាង​លឿន​ជុំវិញ​ពិភពលោក​។ បច្ចុប្បន្ន វីរុស​នេះ​បាន​ឆ្លង​ទៅកាន់​មនុស្ស​ជាង ១៣,៧​លាន​នាក់ និង​ផ្តាច់ជីវិត​មនុស្ស​ជាង ៥៨៦.០០០​នាក់​ទូទាំង​ពិភពលោក​៕

អត្ថបទដែលជាប់ទាក់ទង