ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ប្រមុខ​រាជរដ្ឋាភិបាល សម្រេច​បង្កើត​គណៈកម្មកា​រ​អន្ដរក្រសួង ដើម្បី​ជំរុញ​ដំណើរការ អនុវត្ដ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​បាវិត​

172

 

 

(​ភ្នំពេញ​)៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្ដីសម្រេច ស្ដីពី ការបង្កើត​គណៈកម្មកា​រ​អន្ដរក្រសួង ដើម្បី​ជំរុញ​ដំណើរការ​អនុវត្ដ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ល្បឿន​លឿន ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​បាវិត​។​

​តាម​សេចក្ដីសម្រេច របស់​រាជរដ្ឋាភិបាល ដែល​បណ្ដាញ​ព័ត៌មាន Fresh News ទទួលបាន​នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា គណៈកម្មការ​នេះ មាន​ភារកិច្ច​ដូចតទៅ​៖

* ពិនិត្យ និង​ផ្តល់យោបល់​អំពី​នីតិវិធី​ក្របខណ្ឌ​គតិយុត្ត និង​រូបភាព​នៃ​ការវិនិយោគ​លើ​គម្រោង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​បាវិត​

* ជំរុញ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ខាងលើ ឲ្យ​បានសម្រេច​ជា​ស្ថាពរ ដើម្បី​រួមចំណែក​ព​នឿន ការអភិវឌ្ឍ​ច្រករបៀង​រាជធានី​ភ្នំពេញ​-​ក្រុង​បាវិត​

* ធ្វើ​របាយការណ៍​ស្ដីពី​លទ្ធផល​ការងារ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល តាមរយៈ​ទីស្ដីការគណៈរដ្ឋមន្ត្រី​៕​

អត្ថបទដែលជាប់ទាក់ទង