ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក យី វាសនា នាំយក​មេដាយ​ប​ច្ឆា​មរណៈ​ជូន​សព​លោកគ្រូ​បង្វឹក​ហែល​ទឹក ហែម លំផាត់​

256

​ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០​លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ ប៉ា​រ៉ា​ឡាំ​ពិ​ក​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា សេនាបតី តេ​ជោ ហ៊ុន សែន ប្រធាន​គណៈកម្មាធិការ ជាតិ ប៉ា​រ៉ា​ឡាំ​ពិ​ក កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​នាំយក​មេដាយ​ប​ច្ចា​មរណៈ​ជូន​សព​លោកគ្រូ ហែម លំផាត់ ។
​លោក យី វាសនា​បាន​មានប្រសាសន៍ថា ថ្ងៃនេះ​លោក​បាន​នាំយក​មេដាយ​កិ​ត្ត​យស​មេដាយ​ប​ច្ចា​មរណៈ ដែល​ផ្ដល់​ដោយ សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង ថវិកា ចំនួន ២​លាន រៀល ជូន​ដល់​សព​លោកគ្រូ ហែម លំផាត់ ជា​គ្រូបង្វឹក ហែល​ទឹក​កី​ជម្រើសជាតិ​និង​ជា​គ្រូ​ហែល​ទឹក​ជម្រើសជាតិ​ជនពិការ​របស់​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​មាន​ស្នាដៃ​ជូន​ជាតិ​ក្នុងការ​បង្ហាត់​ផ្ទាល់​អត្ត​ព​លិ​ក​ជម្រើសជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ។
​លោក​អគ្គ​បាន​បន្តថា ក្នុង​ការដឹង​នាំ​កន្លងមក​របស់លោក​គ្រូ ហែម លំផាត់ គណៈកម្មាធិការ​ជាតិ ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ទទួលបាន​មេដាយ​ផ្នែក​ហែល​ទឹក​សរុប​មេដាយ​ចំនួន​៩​គ្រឿង រួមមាន​មាស​០១ គ្រឿង ប្រាក់ ០២ គ្រឿង និង​សំរឹទ្ធិ ០៦​គ្រឿង ៕


អត្ថបទដែលជាប់ទាក់ទង