ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីជាន់ខ្ពស់ ក្រសួងកសិកម្ម គាំទ្រ និង​ផ្ដល់​ការលើក ទឹក​ចិ​ត្ដ ឲ្យ កសិករ បន្ដ​ខិតខំ​ដាំ​ដំណាំ​បន្លែ​ត្រសក់ ដើម្បី​បង្កើន​ជីវភាព និង​ផ្គត់ផ្គង់​ទីផ្សារ ក្នុងស្រុក

22

​តាកែវ​៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​និង​សហការី បាន​ចុះ​ពិនិត្យ​ផលិតកម្ម​ដំណាំ​បន្លែ របស់​កសិករ នៅ​ភូមិ​ចំប៉ា ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ។ ដើម្បី ផ្ដល់​ការគាំទ្រ និង​ផ្ដល់​ការលើក ទឹក​ចិ​ត្ដ ឲ្យ កសិករ បន្ដ​ខិតខំ​ដាំ​ដំណាំ​បន្លែ​ត្រសក់ ដើម្បី​បង្កើន​ជីវភាព និង​ផ្គត់ផ្គង់​ទីផ្សារ ក្នុងស្រុក ក្នុងសម័យ​កូ​វិដ​- ១៩​កំពុង​រីក​រាលដាល​ពាស​ពេញ​ពិភពលោក​នេះ ។
ក្នុងឱកាស គណៈប្រតិភូ ក្រសួងកសិកម្ម ចុះ​ពិនិត្យ នា​ថ្ងៃទី​១៨ កក្កដា ឆ្នាំ​២០២០ នេះ លោកពូ គង់ វ៉ុ​ង ប្រជាកសិករ ប្រកបមុខរប​ដាំ​ដំណាំ​ត្រសក់ បាន​រៀបរាប ជូន​លោក វេ​ង សាខុន ថា​៖ ការងារ​ដាំ​ដុះ (​ត្រសក់ ត្រឡាច ម្រះ សណ្តែក​គួ​) ប្រមូល​ផល បាន​ទៅ​លក់​ទីផ្សារ​មួយ​វគ្គ​រួចហើយ បាន​ចំណូល (២​លាន​រៀល​ក្នុង​១​លើក ដាំ​ក្នុងផ្ទះ​សំណាញ់ ជា​មធ្យម​ទទួល​ចំណូល​បាន​ជាង​២៥០០​ដុល្លារ ក្នុង​១​ឆ្នាំ តែ​អាស្រ័យ​លើ​ទំហំ​ផ្ទៃដី​) ការងារ​បណ្តុំ​បន្ថែ​សុវត្ថិភាព និង​បញ្ហា​ផ្សេងៗ ទៀត​នោះ លោក​កំពុង​រងចាំ​ខាង​ក្រសួងកសិកម្ម ណែនាំ​បន្ដ ឲ្យ​ដាំ ទើបបាន​ទិនផល​ខ្ពស់ ។
​លោកពូ បាន​ថ្លែង​អំណរ គុណ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​តែងតែ​ផ្តល់ កំលាំងចិត្ត គាំទ្រ និង​ជួយ​ជា​បច្ចេកទេស​រៀងរហូត ធ្វើ​ឲ្យ​អាជីវ កម្ម​របស់​លោកពូ​រីកចម្រើន​ធំធាត់​រហូតមកទល់​ប​ច្ចុ​ប្បន្ន​។​
បន្ទាប់ពី​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ចំការ​បន្លែ​រួចមក លោក វឹង សាខុន រដ្ឋមន្ត្រី ក៏បាន​សាទរ​ចំពោះ​ជោគជ័យ​ដែល​លោក គង់ វ៉ុ​ង ទទួលបាន​នាពេលនេះ ដោយ​ចាប់ផ្តើម​ពី​ការដាំដុះ​ជា​លក្ខណ​គ្រួសារ ដាំ​ទៅ​ទីវាល​ប្រឈម​បញ្ហា​ជាច្រើន ប៉ុន្តែ​បច្ចុប្បន្ន មាន​រោង​សំណាញ់ ជា​កន្លែង​ប្រមូលផ្តុំ​បន្លែ យកទៅ​ផ្គត់ផ្គង់​ទីផ្សារ​រាជធានី​ភ្នំពេញ មាន​អាជីវកម្ម​លក់​ធាតុ​ចូល​កសិកម្ម​។​ល​។ លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា​៖ កត្តា​ទាំងអស់​នេះហើយ​គឺ​ធ្វើ​ឲ្យ​ផលិតកម្ម​បន្លែ​មាន​និរន្តរភាព ធានា​សុវត្ថិភាព ប្រសិទ្ធភាព​សេដ្ឋកិច្ច និង​ប្រាក់ចំណូល​គ្រួសារ​។ ដោយឡែក អាជីវកម្ម​ធាតុ​ចូល​កសិកម្ម (​ជី ថ្នាំ សម្ភារ​ប្រើ ប្រាស់​) ក៏បាន​រួមចំណែក​ក្នុងការ​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​បន្លែ ងាយស្រួល ចំណេញ​ពេល និង​ពលកម្ម​។​ល​។ កត្តា​ទាំងអស់នេះ ហើយ​បានជា​ផលិតកម្ម​បន្លែ​សុវត្ថិភាព​កំពុងមាន​ការកើនឡើង​ជា​លំដាប់ ស្រប់​ពេលដែល​តម្រូវកា​រ​ទីផ្សារ​កាន់តែ​ខ្ពស់​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង