ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ឆក់ការបូបលុយ

66

ខេត្តប៉ៃលិន៖​ នៅវេលាម៉ោង ២០និង០០នាទីយប់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២០ តាមការស្រាវជ្រាវស៊ើបអង្កេត និងដាក់ភ្នាក់ងារសម្ងាត់របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងកាច់ រួចមកកម្លាំងប៉ុស្តិ៍រដ្ឋបាលបាន សហការជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស្រី សាម៉ុន ស្នងការរងខេត្តប៉ៃលិន ចុះនាំខ្លួនជនសង្ស័យចំនួនម្នាក់ មកសាកសួរពាក់ព័ន្ធករណី ឆក់ កាបូបលុយ កាលពីវេលាម៉ោង២២និង១០ នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុច ទល់មុខសាខាកាកបាទក្រហមខេត្តប៉ៃលិន ស្ថិតក្នុងភូមិប៉ាហុីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជនសង្ស័យមានឈ្មោះ ចន រតនៈ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្រោយពីធ្វើការសាកសួររបស់សមត្ថកិច្ចជំនាញរួចមក ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពឆក់កាបូបជាមួយឈ្មោះ ឡូ ប្រាក់ផន ហៅ ឌី និង ឈ្មោះ ហ៊ន់ ម៉េនហាវ ហៅ រ៉ា នេះពិតមែន។

អត្ថបទដែលជាប់ទាក់ទង