ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនបុរសម្នាក់ករណីលួងលោមរួមភេទជាមួយកូនស្រី

65

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ខ.ស.ធ ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិ.ឃុំ ខាងលើ បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០នាទីព្រឹក នៅចំណុច ចំការមន ស្ថិតក្នុងភូមិ.ឃុំខាងលើ ជនសង្ស័យឈ្មោះ ប៉ោះ ខ្ញី ត្រូវជាឪពុកបង្កើត បាននិយាយ ទទូចសុំអង្វររួមភេទជាមួយនារីរងគ្រោះ នាងក៏ដាច់ចិត្តនិយាយថា បើឪឯងចង់ដេកជាមួយខ្ញុំ ខ្ញុំឲ្យដេកតែម្តងទៀតទេ បន្ទាប់មកជនសង្ស័យបានឲ្យនារីរងគ្រោះ ឡើងដេកលើគ្រែ រួចជនសង្ស័យបានរួមភេទជាមួយនារីរងគ្រោះ រហូតទាល់តែបានសម្រេច ព្រមទាំងនិយាយថា កូនអើយ ក្នុងមួយខែឲ្យឪពុកសុំដេកជាមួយ០៥ដងមក ចាំឪពុកឲ្យលុយ៥ម៉ឺនរៀល ។ ដោយទ្រាំមិនបានទើបនារីរងគ្រោះ មកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ រកយុត្តិធម៌ជូនខ្លួន ។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ប៉ោះ ខ្ញី បានបញ្ជាក់ឲ្យដឹងថា ខ្លួនពិតជាបានលួងលោមរួមភេទជាមួយនារីរងគ្រោះដែលត្រូវជាកូនបង្កើត ពិតប្រាកដមែន គឺតាំងពីនារីរងគ្រោះ មានអាយុ១២ឆ្នាំមកម្លេះ រហូតមកដល់នាងមាន គ្រួសារហើយក៏ នៅតែសុំកូនរួមភេទជាមួយទៀត ។
លោកវរសេនីយ៍ត្រី គឹម វិចិត្រ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានបញ្ជាក់ឲ្យដឹងថា ដោយមានការសុំយោបល់ ពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានបង្គាប់ ឲ្យសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌស្រុក ធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ប៉ោះ ខ្ញី នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង