ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ប្រើ​អំពើ​ហឹ​ង្សា ​ក្នុង​គ្រួសារ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ និង​បង្ក​ការអុកឡុក​ពេញ​ភូមិ​,​ប៉ូលិស​កៀនស្វាយ​ចាប់​វ៉ៃ​ខ្នោះដៃ​ជាប់​

66

​កណ្ដាល​៖​ក្រុម​សមត្ថកិច្ច​ប៉ូលិស​ស្រុក​កៀនស្វាយ​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២០​ខែ​កក្ដ​ដា​នេះ​ថា​ដោយ​ស្ដីពី​ករណី​ប្រើ​អំពើ​ហឹ​ង្សា​រ​ក្នុង​គ្រួសារ​នៅឯ​ភូមិ​កោះ​ប្រាក់​ចាស់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល កាលពី​ម៉ោង​ជិត​១១​យប់​នា​ថ្ងៃទី​១៨​ខែ​កក្ដ​ដា​ឆ្នាំ​២០២០​នេះ​។​
ជនរងគ្រោះ​ឈ្មោះ ស្រី សុខឿន ភេទ​ស្រី អាយុ ៥២ ឆ្នាំមាន​ទីលំនៅ​ភូមិ​កោះ​ប្រា​ក់ចាស់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​ម្តាយបង្កើត​)​។​
ចំពោះ​ជន​ស​ង្ស​យ័​ឈ្មោះ វ៉ាន់ តុលា ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ មាន​លំនៅ​ភូមិ​កោះ​ប្រាក់​ចាស់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​
ចំពោះ​សម្ភារៈ​ខូចខាត ៖ រួមមាន ចាន មួយចំនួន ,​ឆ្នាំងបាយ​អគ្គីសនី ចំនួន ០១,​អង្ករ ប្រមាណ​កន្លះ​ប៉ាវ​ផងដែរ​។​
ប៉ូលិស​អោយដឹងទៀតថា​ដោយនៅ​ថ្ងៃខែ​ឆ្នាំ​និង​ម៉ោង​ខាងលើ​នោះ​
​ឈ្មោះ ស្រី សុខឿន ភេទ​ស្រី ដែល​ត្រូវជា​ម្តាយបង្កើតរ​បស់ជនស​ង្ស័​យ ខាងលើ​នោះបាន​ឃើញ​កូនប្រុស​របស់គាត់​ឈ្មោះ វ៉ាន់ តុលា​កំពុង​ផឹកស្រា​តែម្នាក់ឯង នៅ​ខាង​ក្រោមផ្ទះ​ម្តាយ ហើយ​ឃើញ​ដូចនេះ​ក៏បាន​ដើរទៅ​វត្ត​កោះ​ប្រា​ក់ចាស់ ដើម្បី​សុំ​ស្នាក់អាស្រ័យ​នៅ​ទី​វត្ត​មួយ​យប់ ដើម្បី​ជៀសវាង កូន​គាត់​ផឹកស្រា​ស្រវឹង​ហើយ​មករ​ករឿង​គាត់​និង​វាយ​ធ្វើបាប​គាត់ ។​ក្រោយមក ឈ្មោះ វ៉ាន់ តុលា ពេល​ស្រវឹងស្រា​ដាប​ខ្លួន​ហើយក៏​ដើរទៅ​រក​ម្តាយ​តែ​រក​មិនឃើញ សោះ​ហើយ​ក៏បាន​ដើរទៅ​រករឿង​ជេរ​បញ្ចោរ​ដល់​អ្នកជិតខាង​ឡើង​ចាស់ដៃ​និង​បាន​ទៅរក​រឿង ដល់​អ៊ុំ​ស្រី​ឈ្មោះ ស្រី ថា​ញ់ ភេទ​ស្រី អាយុ ៥៦​ឆ្នាំ មាន​លំនៅ​ភូមិ​កោះ​ប្រាក់​ចាស់ ឃុំ​ភូមិធំ ដែល​គាត់​កំពុង​តែមាន​ជំងឺ ហើយ​បាន​ច្រាន​គាត់​បណ្តាលអោយ​ដួល​ផ្កាប់មុខ​ទៅលើ​ដី ។ ពេល​ឈ្លោះ​ជាមួយ​អ៊ុំ​ស្រី​រួចហើយ ជនសង្ស័យ​ខាងលើ​នៅ​មិនទាន់​អស់ចិត្ត​ក៏បាន​មក​ផ្ទះ​ដោយ​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​រួមមាន ចាន ,​ឆ្នាំងបាយ​អគ្គិសនី ,​អង្ករ​, គ្រែ និង​បាន​ដុត​ផ្ទះ​ខ្លួន​ថែម​ទៀតផង ដែរ​រ​តែដោយសារ​អ្នកជិតខាង​ឃើញ​ទាន់ ក៏បាន​នាំគ្នា​យក​ទឹក​ទៅ​ចាក់​ពន្លត់ភ្លើង​ទាន់ពេល​វេលា កុំ​អី​វីវរ​បាត់ទៅហើយ​។​បន្ទាប់មក​ឈ្មោះ វ៉ាន់ តុលា ដែលជា​ជនសង្ស័យ​ខាងលើ​នោះ​ដោយ​ដឹងថា​ម្តាយ​របស់ខ្លួន​គាត់​ទៅ​ដេក​សម្រាក​នៅឯ​វត្ត​កោះ​ប្រា​ក់ចាស់​នោះ​ជនសង្ស័យ​ខាងលើ​នោះ​ក៏បាន​ទៅតាម​រករឿង​ម្តាយ​ដល់​វត្ត​ថែមទៀត និង​បាន​ស្រែក​ឡូឡា​ជេរ​បញ្ចោរ​ទាំង​កណ្ដាលយប់​និង​រករឿង​ទៅដល់​ព្រះសង្ឃ​ផ្អើល​ពេញ​វត្ត​ថែម​ទៀតផង ។ ដោយមាន​ការមិន​ពេញចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​ក៏បាន​នាំគ្នា​សហ​ការណ៍​ជាមួយ​មេភូមិ និង ប្រជា​ការពារ​ដោយ ចាប់​ឈ្មោះ វ៉ាន់ តុលា ខាងលើ​នោះ​យកមក​ប្រគល់អោយ​ក្រុម​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ភូមិធំ ដើម្បី​សួរនាំ និង​អនុវត្តតាម​និតិ​វិធី​ច្បាប់ ។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ប្រើ​អំពើ​ហឹ​ង្សា​រ និង បំ​ផ្លិត​បំផ្លាញ​ទ្រព្យសម្បត្តិ ដុត​ផ្ទះ​របស់​ជនរងគ្រោះ​ដែលជា​ម្តាយ​ពិតប្រាកដ​មែន រួច​ជន​ស​ង្ស​យ័​បាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​ស្រុក​កៀនស្វាយ​ដើម្បី​បន្តរ​និតិ​វិធី ៕​

អត្ថបទដែលជាប់ទាក់ទង