ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាកសិករ​ទទួល បាន​ទិន្នផល ល្អប្រសើរ​នាំ​ស្រូវ​ទៅ​លក់​នៅ​វៀតណាម ​ជាច្រើន​តោន​ក្នុង​១​ថ្ងៃៗ​ ​រដូវវស្សា​ឆ្នាំនេះ

143

 

​ស្វាយរៀង ៖ លោក ថាច់ រតនា ប្រធាន​មន្ទីរ កសិកម្ម ខេត្ដ​ស្វាយរៀង​បាន​ឲ្យ​ព័​ត៏​មាន យើង​ដឹង​នៅ​ថ្ងៃទី​២០ កក្កដា​នេះ​ថា ៖
​ប្រជាកសិករ​ក្នុង​ខេត្តស្វាយរៀង​បាននាំគ្នា​បង្កបង្កើនផល ទទួល​ទិន្នផល ល្អប្រសើរ ហើយ​រដូវវស្សា​នេះ​ពួកគេ​បាន​នាំ​ស្រូវ​ទៅ​លក់​នៅ​វៀតណាម​ជាច្រើន​តោន​ក្នុង​១​ថ្ងៃៗ​ ​ទោះបី​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ​។​

​ក្រុមអាជីវករ​បាន​នាំ​ស្រូវ​ចេញទៅ​ប្រទេស​វៀតណាម​ត្រង់ចំណុច​ប្រឡាយ​ទាហាន ជិត​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វល្លិ ស្ថិតក្នុង​ភូមិ​ព្រៃ​វល្លិ ឃុំ​ថ្មី ស្រុក​កំពង់​រោទ៍​ខេត្តស្វាយរៀង ។​
បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​អាជីវក​រថា​៖ ស្រូវ​ដឹក​មកពី​ខេត្តព្រៃវែង និង​ស្រូវ​ខេត្ត ស្វាយរៀង គឺ​ស្រូវ​អ៉ី​អ៊ែរ បើ​ទិញ​ពី​ប្រជាកសិករ​នៅ​ខេត្តព្រៃវែង ឬ​ខេត្ត​ត្បូងឃ្មុំ​១​គីឡូក្រាម​តម្លៃ​៦៥០ ទៅ​៧០០​រៀល តែបើ​ទិញ​នៅ​ខេត្តស្វាយរៀង​ដឹក​ដល់​ចំណតទូក ១​គីឡូក្រាម​តម្លៃ​៧៥០​រៀល​ទៅ​៨០០​រៀល ហើយ​តម្លៃ​នេះ​គឺ​ទៅតាម​ពូជស្រូវ (​ស្ងួត​)​។ បន្ទាប់មក បើ​លក់​ទៅ​ឲ្យ​វៀតណាម​១​គីឡូក្រាម​តម្លៃ​៨៧០​រៀល ខណៈ​ស្រូវ​ស្រែ ស្រូវ​ស្មើ ស្រូវ​នាង​ម៉ិ​ញ នាង​អួ​ក ម៉ុង​ម៉ាំង ស្មោង​មាន់ ក្នុង​១​គីឡូក្រាម​តម្លៃ​៩០០​រៀល​ទៅ​៩៥០​រៀល​។​
ស្រូវ​ក្រអូប​ទិញ​ក្រៅ​ខេត្ត មកពី​ខេត្តព្រៃវែង ១​គីឡូក្រាម តម្លៃ​១,០០០​រៀល ដឹក​មកដល់​កំពង់ទូក ១​គីឡូក្រាម តម្លៃ​១,១០០​រៀល ទៅ​១,១៥០​រៀល ស្រូវ​ផ្កាម្លិះ​១​គីឡូក្រាម តម្លៃ​១,២០០​រៀល​ទៅ​១,៣០០​រៀល ហើយ​តម្លៃ​នេះ​គិត​តាម​ពូជស្រូវ (​ស្ងួត​)​។​
ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តស្វាយរៀង​លោក ថាច់ រតនា​
​បាន​ឲ្យ​ដឹងថា ស្រូវ​នាំ​ចេញទៅ​ប្រទេស​វៀតណាម រយៈពេល​១​ខែ ដោយ​គិត​ចាប់ពី​ថ្ងៃទី​១៦ ខែមិថុនា ដល់​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០​នេះ ស្រូវ​នាំ​ចេញទៅ​ប្រទេស​វៀតណាម​តាម​ប្រឡាយ​ទាហាន ជិត​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វល្លិ ចំនួន​៥,១៥០​តោន​។ លោក​បន្តថា «​នេះ​ជា​មោទនភាព​សម្រាប់​ប្រជាកសិករ​ខ្មែរ​យើង បង្កបង្កើនផល​ស្រូវ​រដូវប្រាំង ដែល​បាន​ច្រូតកាត់​ចាប់ពី​ដើមខែ​មិថុនា រហូតមកដល់​ខែកក្កដា ឆ្នាំ​២០២០​នេះ​។ ប្រជាកសិករ​មាន​ស្រូវ​អង្ករ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ហើយ​មាន​ស្រូវ​នាំ​ចេញទៅ​ក្រៅប្រទេស​ទៀត ទោះបី​មានការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ផ្ទុះ​នៅលើ​ពិភពលោក និង​នៅ​កម្ពុជា​យើង​ក៏ដោយ ក៏​រាជរដ្ឋាភិបាល​បាន​គ្រប់គ្រង​បាន​គ្មាន​ជំងឺ​កូ​វីដ​-១៩ ឆ្លងតាម​សហគមន៍​នោះទេ ៕. សំរិត​

អត្ថបទដែលជាប់ទាក់ទង