ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុម​ចោរលួច​ម៉ូតូ​ស៊េរី​ទំនើប​មួយគ្រឿង នៅក្នុង​បរិវេណ​វត្ត​ស្លា​កែ​ត មិន​រំខាន​ដំណេក​សមត្ថកិច្ច​ប៉ូលិស​ស្រុក​កៀនស្វាយ​ឡើយ​

88

 

​កណ្ដាល​៖​ក្រុម​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្ដិ៍​ឃុំ​គគីរ​បាន​រាយការណ៍​ជូន​ដល់​លោក​អធិការ​ប៉ូលិស​ស្រុក​កៀនស្វាយ​ពី​ករណី​ក្រុមចោរ​ចេញមក​ធ្វើ​សកម្ម​លួច​ម៉ូតូ​ស៊េរី​ទំនើប​អស់​មួយគ្រឿង​នៅក្នុង​បរិវេណ​វត្ត​ស្លា​កែ​ត​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​ក្នុង​មូលដ្ឋាន​ឃុំ​គគីរ​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​កាលពី​ម៉ោង​ជិត​១១​ថ្ងៃត្រង់​ចែស​នា​ថ្ងៃទី​២០​ខែ​កក្ដ​ដា​ឆ្នាំ​២០២០​នេះ​ដោយ​មិន​រំខាន​ដំណេក​បងៗ​សមត្ថកិច្ច​ប៉ូលិស​ស្រុក​កៀនស្វាយ​ឡើយ​ពិសេស​បង​អធិការ​តែម្ដង​។​ដូចនេះ​សូម​លោកស្នងការ​ប៉ូលិស​ខេត្តកណ្ដាល​ទើប​ឡើង​ថ្មី​គួរ​ក្រឡេកមើល​ភាព​អសកម្ម​ការងារ​ប៉ូលិស​ស្រុក​កៀនស្វាយ​នា​សព្វថ្ងៃនេះ​ផង​ដោយ​ក្រុម​សង្គម​ង​ងិ​ត​មក​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ទាំង​កណ្ដាល​ថ្ងៃ​ចែស​នៅ​បរិវេណ​វត្ត​ទៅទៀត​ហើយ​ក្រុម​សង្គម​ង​ងិ​ត​បាន​រត់គេចខ្លួន​ដោយ​រំភើយ​។​
​ចំពោះ​ម៉ូតូ​ចោរលួច​នោះ​ម៉ាក​ហុងដា​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កណ្ដាលៈ​1AI-3401​ជនរងគ្រោះ​ម្ចាស់​ម៉ូតូ​គាត់​ឈ្មោះ​ស្រេង រិទ្ធី ស្នាក់នៅ​ឃុំ​គគីរ​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​។​ហើយ​ប៉ូលិស​បានដឹង​ឮថា​មាន​ចោរលួច​ម៉ូតូ​នោះ​នៅពេល​ម្ចាស់​ម៉ូតូ​គាត់​កាន់​កាត​គ្រី​ម៉ូតូ​មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ូលិស​ថា​មាន​ចោរ​មក​លួច​ម៉ូតូ​គាត់​តែប៉ុណ្ណោះ​ហើយ​ប៉ូលិស​ប៉ុស្ដិ៍​ឃុំ​គគីរ​បាន​​ត្រឹម​រាយការណ៍​ជូន​មេ​៕

អត្ថបទដែលជាប់ទាក់ទង