ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌចំការមន ចុះបិទទីតាំងណេត បង្កប់ល្បែងស៊ីសងតូចតាចយកស្នាដៃមួយ

68

 

ភ្នំពេញ ៖ កម្លាំងគណ:បញ្ជាការឯកភាព ខណ្ឌចំការមន ដឹកនាំដោយលោក កែវ សំណាង អភិបាលរងខណ្ឌចំការមន បានចុះឆ្មក់បង្រ្កាបល្បែងសុីសងខុសច្បាប់ ជ្រកក្រោមស្លាកអុីធើណេត១កន្លែង កាលវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ៤៨A ផ្លូវ៩៩ សង្កាត់ បឹងត្របែក ខណ្ឌចំការមន ។

បើតាមលោក ហាយ សិទ្ឋី ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគម នៃខណ្ឌចំការមន បានបញ្ជាក់ថា ដោយទទួលបញ្ជាពីលោក ថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌចំការមន បានការឯកភាព
ពីលោក សឿ ឡងឌី ព្រះរាជអាជ្ញាអមរងអមសាលាដំបូងរាជធានីភ្នំពេញ និងការចុះផ្ទាល់ដោលោក ឱក យូរ៉ាន់ ក្រឡាបញ្ជី កម្លាំងបានចុះត្រួតពិនិត្យ ណេត យីហោ រ៉ក គី និងឆែករកឃើញថា ទីតាំងនេះ បានបើកបង្កប់ល្បែងសុីសងខុសច្បាប់ ។ ក្រោយពីធ្វើការត្រួតពិនិត្យរួចហើយ ក្រុមការងារ បានធ្វើការផ្អាកអាជីវកម្មបណ្តោះអាសន្ន និងសម្ភារៈដកហូត រួមមានកុំព្យូទ័រចំនួន១៨គ្រឿង និងមនុស្សប្រុសស្រីចំនួន៤នាក់ ។

លោកមន្ត្រីជាន់ខ្ពស់ខណ្ឌរូបនេះបន្តថា ចំពោះមនុស្ស ដែលយើងឃាត់នេះ បានប្រគល់ជូនសមត្ថកិច្ច ដើម្បីចាតការបន្តតាមនីតិវិធីច្បាប់ ។

មហាជន ក៏ដូចប្រជាពលរដ្ឋ ដែលបានចោមរោមមើលប្រតិបត្តិការកម្លាំងចំរុះខណ្ឌចំការមន ចុះបង្ក្រាបទីតាំងណេតបង្កប់ល្បែងស៊ីសងនេះ បានលួចខ្សឹបថា សង្ស័យចរចារមិនត្រូវ ទើបបានចុះបង្ក្រាបអោយស្គាល់ស្នាដៃមួយទៅ ។ ប្រជាពលរដ្ឋ បានខ្សឹបទៀតថា នៅជិតៗនឹង មានណេតរបៀបនេះ ២~៣កន្លែងទៀត ដូចជាណេត PH ណេត 365 … មានអ្នកចូលលេងច្រើនណាស់ មិនឃើញអាជ្ញាធរខណ្ឌចុះបង្ក្រាបទេ សង្ស័យមានអីៗហើយមើលទៅ ? ៕

អត្ថបទដែលជាប់ទាក់ទង