ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់​ជនសង្ស័យ ករណី​លួច​ម៉ូតូ​click 016

77

 

​ភ្នំពេញ​៖ ករណី​លួច​(​ម៉ូតូ​click 016​ពណ៌​ស )នៅ​ថ្ងៃទី 17​ខែ កក្កដា ឆ្នាំ​២០២០ ម៉ោង 17​និង​45​នាទី​នៅ​ចំនុច ផ្លូវ​លេខ 907 ក្រុម ៤​ភូមិ ទួល​សង្កែ សង្កាត់ ទួល​សង្កែ​១ ខណ្ឌ ឫស្សីកែវ មាន​ជនសង្ស័យ​ឈ្មោះ ឡុង មេសា ភេទ​ប្រុស អាយុ ២០​ឆ្នាំ​ជនជាតិ​ខែ្មរ មាន​ទីលំនៅ​សា្ន​ក់នៅ ផ្លូវ រថភ្លើង ភូមិ ចុង​ខ្សាច់ សង្កាត់​ទួល​សងែ្ក​១ ខ​ណ្ឧ​ឫស្សីកែវ (​មាន​សារធាតុ​ញៀន​)​។​

ជនរងគ្រោះ​ឈ្មោះ អ៊ឹម ឡាយ​ម៉េង ភេទ​ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ លក់ដូរ មាន​ទីលំនៅ ផ្ទះជួល ផ្លូវ 907 ភូមិ ទួល​សង្កែ សង្កាត់ ទួល​សង្កែ​១ រាជធានី​ភ្នំពេញ ។
សំភារៈ​បាត់បង់​រួមមាន ១/ ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ឃ្លី​ក ពណ៌​ស ផ្លាកលេខ ភ្នំពេញ 1FH 3391 លេខ​តួរ​+​ម៉ាស៊ីន 5205228​។​

ដំណើរ​រឿងហេតុ​ នៅ​ថ្ងៃខែ ឆ្នាំ ខាងលើ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មក​ទុក​នៅ​ចំណុចកើតហេតុ​ខាងលើ រួច​ភ្លេច​កូនសោ​ដេញ​ពី​ម៉ូតូ​ដើរចូល​ទៅក្នុង​ផ្ទះ​បាត់ ក៏មាន​ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​បាន​រួច​គេចខ្លួនបាត់​។ ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង បន្ទាប់ពី​ទទួល​បណ្តឹង​សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ រហូត​កំណត់​បាន​មុខសញ្ញា​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន បាន​ជនសង្ស័យ​ម្នាក់​នៅ​ថ្ងៃទី​២១ ខែ​កក្ត​ដា ឆ្នាំ​២០២០ វេលា​ម៉ោង​៦ នៅ​ចំណុច​ក្រុម​១ ភូមិ បាក់​ទូក សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ យកមក​ធ្វើការ​សួរនាំ​និង​ចាត់ការ​តាម​និតិ​វី​ធី ។
​ចំពោះមុខ​អធិការដ្ឋាន កំពុង​ស្រាវជ្រាវ​រក​បក្ខពួក បន្ត​និង​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​៕​

អត្ថបទដែលជាប់ទាក់ទង