ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំ​ស្ដីអំពី​ប្រព័ន្ធគ្រប់គ្រង​វត្តមាន​ជនបរទេស​ស្នាក់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (FPCS)

69

 

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្ដីអំពី​ប្រព័ន្ធគ្រប់គ្រង​វត្តមាន​ជនបរទេស​ស្នាក់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (FPCS) នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២១ ខែកក្កដា ឆ្នាំ​២០២០​នេះ ។​

​ក្រោម​អធិបតីភាព​សម្ដេច​ឧបនាយករដ្ឋមន្ត្រី កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​រដ្ឋលេខា​ធិ​ការ អនុរដ្ឋលេខាធិការ ឯកឧត្តម​អគ្គនាយក និង​អគ្គនាយករង ក្នុងនោះ​រួមមាន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គនាយក​អន្តោប្រវេសន៍ ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​ចំណុះ​ឲ្យ​ក្រសួងមហាផ្ទៃ​ជាច្រើនរូប​ទៀត​។​

​អញ្ជើញ​មានប្រសាសន៍​បើ​កិច្ចប្រជុំ សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា​កិច្ចប្រជុំ ស្ដីអំពី​ប្រព័ន្ធគ្រប់គ្រង​វត្តមាន​ជនបរទេស ស្នាក់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (FPCS) នា​ថ្ងៃនេះ​បានធ្វើ​ឡើង​តាម​សំណើ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។ សម្ដេច​បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​មួយ​វែង​សមគួរ​កន្លងមក ទោះបី​មានការ​រិះគន់​ខ្លះ ប៉ុន្តែ​យើង​បាន​គ្រប់គ្រង​ជនបរទេស ជនអន្តោប្រវេសន៍​បានល្អ​ប្រសើរ​ជាង​មុន​។​

​សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ទៀតថា បៀ​ប​ធៀប​នឹង​សម័យកាល​មុនៗ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ទើបតែ​សម័យកាល​បច្ចុប្បន្ននេះ​ទេ ដែល​ប្រទេស​កម្ពុជា​យើង​អាច​គ្រប់គ្រង​បញ្ហា​ជនបរទេស បញ្ហា​ជនអន្តោប្រវេសន៍ បានល្អ​ប្រសើរ បន្ទាប់ពី​ក្រសួងមហាផ្ទៃ​បានសម្រេច​បង្កើតឱ្យមាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​

 

អត្ថបទដែលជាប់ទាក់ទង