ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នារីវ័យក្មេងម្នាក់ ដេកស្លាប់នៅកណ្ដាលថ្នល់

70

ភ្នំពេញ÷នារីវ័យក្មេងម្នាក់បានដេកស្លាប់នៅកណ្ដាលថ្នល់ មិនដឹងថាជារឿង គ្រោះថ្នាក់ចរាចរណ៍ឫជាករណីឃាតកម្មនោះទេ បង្កឱ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្តកិច្ច។

ហេតុការណ៍នេះកើតឡើងនៅវេលា ម៉ោង ៥ និ៥០នាទី ទៀបភ្លឺ ឈានចូលថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២០
ត្រង់ចំណុចផ្លូវ៥០ម៉ែត្រថ្មីស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមសម្ដីប្រជាពលរដ្ឋម្នាក់បានប្រាប់ឲ្យដឹងថាដំបូងឡើយគាត់បានធ្វេីដំណេីរកាត់តាមបណ្ដោយផ្លូវ៥០ម៉ែត្រថ្មី ទិសដៅពីត្បូងទៅជេីង ខណៈពេលនោះក៏ប្រទះឃើញសាកសពនារីវ័យក្មេងរងគ្រោះខាងលើហ្នឹងដេកស្លាប់នៅលើថ្នល់ ក៏បានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកដល់កន្លែងកើតហេតុ ដេីម្បីឱ្យសមត្ថកិច្ចត្រួតពិនិត្យនិងកោសល្យវិច័យមើលថាតើជារឿងគ្រោះថ្នាក់ចរាចរណ៍ឬក៏ជារឿងឃាតកម្ម។

សាកសពនារីវ័យក្មេងខាងលេី មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានវ័យប្រហែលជា២០ឆ្នាំស្ដេីង សម្បុរសស្លៀកខោខូវប៊យជេីងខ្លី ពណ៌ខៀវ ពាក់អាវពណ៌ខ្មៅ ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានក៏បានធ្វើការទាក់ទងទៅខាងជំនាញកោសល្យវិច្ច័យចុះមកពិនិត្យនិងស្រាវជ្រាវបន្តរួចបានប្រគល់សពឲ្យទៅរថយន្តសាម៉ុយយកទៅតម្កល់ទុកវត្តទឹកថ្លា។

ុុុ

អត្ថបទដែលជាប់ទាក់ទង