ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ស្លាប់ អំឡុងពេលធ្វើចត្តាឡីស័ក

96

លោក កែវ វណ្ណៈ បានឲ្យដឹងទៀតថា ជនជាតិខ្មែររូបនេះបានស្លាប់នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៧៖៣០យប់មិញ អំឡូងពេលធ្វើចត្តាឡីស័កបាន ៣ថ្ងៃ ជាមួយនឹងអ្នកធ្វើចត្តាឡីស័កចំនួន១០នាក់។ មន្ត្រីជំនាញ បានចុះទៅធ្វើកោសល្យវិច្ច័យសាកសពបុរសខាងលើ ហើយសន្និដ្ឋានថា ស្លាប់ដោយសារខ្យល់គ ខណៈមុនពេលស្លាប់បុរសរូបនេះ បានប្រើថ្នាំផ្តាសាយយកមកលេបផងដែរ។

ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងបន្ថែមថា បុរសជនជាតិខ្មែរនេះ គឺជាអ្នកឆ្លងដែនតាមផ្លូវគោកមកពីម៉ាឡេស៉ី ដោយធ្វើដំណើរឆ្លងកាត់ប្រទេសថៃមុនចូលមកដល់កម្ពុជាវិញ។

សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៩៨នាក់ ដែលក្នុងនោះមាន១៤២នាក់ បានជាសះស្បើយ និង៥៤នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ ខណៈដែល២នាក់ ជាពលរដ្ឋអាមេរិក សម្រាកព្យាបាលនៅក្នុងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។ ថ្វីដ្បិតតែមានករណីឆ្លងថ្មីៗនេះក៏ដោយ ប៉ុន្តែករណីទាំងនោះសុទ្ធសឹងតែជាករណីនាំចូល ដោយមិនទាន់មានការឆ្លងចេញពីពលរដ្ឋនៅក្នុងប្រទេសឡើយ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី ទាំងប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ បានអំពាវនាវឱ្យពលរដ្ឋបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងមកដល់សហគមន៍កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង