ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីត​តារាចម្រៀង ជី ដេវីត សម្រេចចិត្ត​សាង​ភ្នួ​ស​ក្រោយ​ទិញ​រថយន្ត​ទំនើប​ថ្លៃ​រាប់សែន​ដុល្លារ​ឲ្យ​ទេព បូ​ព្រឹក្ស​

164

​ភ្នំពេញ​៖ អតីត តារាចម្រៀង ប្រុស​ល្បីឈ្មោះ​លោក ជី​វីត បា​នស​ម្រេ​ចិត្ត​សាង​ព្រះ​ភ្នួ​ស​តាម​គន្លង​ព្រះពុទ្ធសាសនា​ហើយ​កាលពី​ថ្ងៃទី​២៣​ខែកក្កដា​នេះ​នៅ​វត្ត​មួយ​។ ការ​សាង​ព្រះ​ភ្នួ​ស​នេះ​គឺ​ក្រោយពេល​២​ថ្ងៃ​នៃ​ការធ្វើ​ឲ្យ​គូស្នេហ៍​កញ្ញា​ទេព បូ​ព្រឹក្ស​រំភើប​ព្រោះតែ​ការផ្តល់​កាដូ​រថយន្ត Rolls-Royce តម្លៃ​រាប់សែន​ដុល្លារ​អាមេរិក​នោះ​។​
​មុន​មួយថ្ងៃ​នៃ​ការសម្រេចចិត្ត​សាង​ព្រះ​ភ្នួ​ស​តាម​គន្លង​ព្រះពុទ្ធសាសនា ជី ដេវីត​ធ្លាប់​បង្ហើប​ពិការ​ចាកចេញ និង​ឃ្លាត​ពី​ក្រុម ការងារ​មួយរយៈ​។ ទើបតែ​ដល់​ថ្ងៃ​សាង​ភ្នួ​ស​ទើប​មានការ​ភ្ញាក់ផ្អើល ដោយមាន​ទាំង​វត្តមាន​គូស្នេហ៍ និង​ក្រុមគ្រួសារ​ចូលរួម​។ ជី​ដេវីត បញ្ជាក់​មុនពេល​គ្រង​ស្បង់​ចីពរ​ថា​លោក​មានបំណង​បួស​ជា​យូរ​មកហើយ​ដែល​គំនិត​គឺ​ចង់​ស្វែងយល់​ពី​ព្រះធម៌ ការតាំង​ចិត្ត​ឲ្យ​បាន​ស្ងប់​ពិសេស​ក៏​ជាការ​ជូន​កុល​ស​ផល​បុណ្យ​ដល់​អ្នកមានគុណ​។ លោក​បន្តថា មិនទាន់​កំណត់​រយៈពេល​នៃ​ការ​សាង​ភ្នួ​ស​នេះ​នោះទេ ហើយ​លោក​នឹង​ផ្អាក​ការ​កាន់​ទាំង​ថវិកា ទូរស័ព្ទដៃ និង​ខិតខំ​ប្រតិបត្តិ​ធម៌​វិន័យ​តាម​គន្លង​ព្រះពុទ្ធសាសនា​។ លោក​រំពឹង​ដែរ​ថា​ការ​សាង​ភ្នួ​ស​របស់លោក​នឹង​នាំ​ឲ្យ​អារម្មណ៍​របស់លោក​ស្ងប់​សុខ​។​
សូម បញ្ជាក់ថា​៖ ថ្មីៗ​នេះ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ក្រោយពី​តារាចម្រៀង​ល្បីឈ្មោះ លោក ជី ដេវីត បានបង្ហាញ​រថយន្ត​ប្រណីត Rolls-Royce សេរី​ទំនើប​មួយគ្រឿង​ជា​ដូ​ជូន​ដល់​សង្សារ​បណ្តូលចិត្ត​កញ្ញា ទេព បូ​ព្រឹក្ស​។ រថយន្ត​ប្រណីត​ឪ Rolls-Royce Ghost ឆ្នាំ ២០២០​នេះ​ត្រូវបាន​គេ​ដាក់លក់​ក្នុងតម្លៃ​លក់រាយ​គឺ​ប្រហែល ៣១៥០០០ ដុល្លារ សហរដ្ឋអាមេរិក គឺ​តម្លៃ​ក្នុង​សហរដ្ឋអាមេរិក ។ កញ្ញា ពេ​ទ បូ​ព្រឹក្ស និង ជី ដេវីត បាន​ក្លាយជា​តារាចម្រៀង​ខ្មែរ​ដំបូង​គេ​ដែលមាន​រថយន្ត​ប្រណីត​នេះ​ជិះ បន្ទាប់ពី​អតីត​សិល្បករ​ខ្មែរ គឺ​អតីត​ពិធី​ការិនី​អ្នកស្រី ម៉ៅ ចំណាន ហៅ​ស្រី​តូច ចំណាន អតីត​តារា​បង្ហាញ​ម៉ូត​អ្នកស្រី​លី យ៉ាណា ជា​ភរិយា​លោក​ឧកញ៉ា​ហុង ពី​វ និង​អតីត​អ្នកចម្រៀង​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា​៕ សំរិត​

 

អត្ថបទដែលជាប់ទាក់ទង