ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន កោត​ស​សើរ​ចំពោះ លោក ប៉ិច បូ​ឡែ​ន ដែល​បាន​ផ្តួចផ្តើម​គំនិត​បង្កើត​សមាគម សហព័ន្ធ​អប់រំ ដើម្បី​ជួយ​អភិវឌ្ឍ​វិស័យ​អប់រំ នៅ​កម្ពុជា

61

 

​ភ្នំពេញ ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន កោត​ស​សើរ​ចំពោះ លោក ប៉ិច បូ​ឡែ​ន ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា និង​សហការី ដែល​បាន​ផ្តួចផ្តើម​គំនិត​បង្កើត​សមាគម​សហព័ន្ធ​អប់រំ ដើម្បី​ជួយ​អភិវឌ្ឍ​វិស័យ​អប់រំ ជាពិសេស ក្នុង​វិស័យ​ឯកជន និង បាន​ចូលរួមចំណែក​ដល់​រាជរដ្ឋាភិបាល​ក្នុងការ​បណ្តុះបណ្តាល​សិស្ស និស្សិត នៅ​កម្ពុជា ។
លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី កោតសរសើ​បែបនេះ ក្នុង​ឱកាសលោក ជំទាវ បានអនុញ្ញាត​ឲ្យ​លោក ប៉ិច បូ​ឡែ​ន ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា និង​សហការី​អញ្ជើញ​ចូលជួប​សំដែង​ការគួរសម នៅ​ទីស្តីការក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៣​កើត ខែស្រាព​ណ៍ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ ។
លោក ប៉ិច បូ​ឡែ​ន ក៏បាន​លើកឡើង​អំពី​វឌ្ឍនៈភាព​របស់​សមាគម ដែល​បាន​ដំណើរការ​រហូតមកដល់​ពេលបច្ចុប្បន្ន ។ ក្នុងនោះ ផងដែរ សម្រាប់​សមាគម​ក៏​រង​នូវ​ផលប៉ះពាល់​មួយចំនួនធំ​ពី​បញ្ហា​កូ​វីដ ១៩ ដែល​ពិភព លោក​បាន​នឹង​កំពុង​ប្រឈមមុខ​យ៉ាងខ្លាំង​អំពី​ការឆ្លង រីក​រាលដាល នៃ​ជម្ងឺ​នេះ​។ តែ​ទោះជា​យ៉ាងណា សមាគម​ក៏បាន​គោរព​តាម​សរាចរ​ណ៍​ណែនាំ​របស់​រដ្ឋាភិបាល​ក៏ដូចជា​របស់​ក្រសួងសុខាភិបាល នូវ​ការរក្សា​អនាម័យ និង​គម្លាត​សង្គម ។
លោកជំទាវ​ក៏បាន​អរគុណ​ដល់​ចូលរួមចំណែក​របស់ និង​បានស្នើ​ឲ្យ​សមាគម ៖
១.​មេត្តា​យោគយល់ និង​ជួយ​សហការ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ការពារ និង​ទប់ស្កាត់ តាមរយៈ​អនុវត្តតាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល ដែល​រួមមាន ការសំអាត​ដៃ និង​រក្សា​គម្លាត ជាដើម​។​
២.​សមាគម​ត្រូវ​តាមដាន និង​អនុវត្ត​នូវ​ការជូនដំណឹង និង​ការណែនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ​ផ្ទាល់ និង​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ៣.​ចូលរួម​ពង្រឹង គុណភាព​អប់រំ នៅ​កម្ពុជា ដើម្បីឱ្យ​សិស្ស និស្សិត​ពេល​រៀន​ចប់ ពួកគាត់​អាច​រក​ការងារ​ធ្វើបាន​៕. សំរិត​

 

អត្ថបទដែលជាប់ទាក់ទង