ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្ត​ព្រះសីហនុ ប្រកាស​ទទួលស្គាល់​ថ្នាក់ដឹកនាំ សមាគម​អតីតយុទ្ធជន​កម្ពុជា ថ្នាក់ក្រុង ស្រុក

612

 

​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៣​កើត ខែស្រាព​ណ៌ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ពិធី​ប្រកាស​ទទួលស្គាល់​ថ្នាក់ដឹកនាំ សមាគម​អតីតយុទ្ធជន​កម្ពុជា ថ្នាក់ក្រុង ស្រុក ដោយមាន​ការចូលរួម​ពី​លោកនាយក​រដ្ឋបាល​សាលាខេត្ត អភិបាលក្រុង ស្រុក និង មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ផងដែរ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី នូវ សំអុល ប្រធាន​គណៈកម្មាធិការ​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ព្រះសីហនុ​មានប្រសាសន៍ ថា​សមាគម​បាន​ចុះ​ដល់​មូលដ្ឋាន ស្ដាប់​បាន​អំពី​សុខទុក្ខ​របស់​គ្រួសារ​អតីតយុទ្ធជន​ក្នុងករណី​គ្រួសារ​អតីតយុទ្ធជន​ណាមួយ​មាន​បញ្ហា​អ្វីមួយ​ឲ្យ​យើង​ជួយ​ក្រុមការងារ​យើង​នឹង​ទៅដល់​ភ្លាម​ដោយ​យើង​ធ្វើការ​ទំនាក់ទំនង​គ្នា​ជាប្រចាំ​ព្រោះ​ក្រុមការងារ​យើង​មាន​លេខ​ទូរស័ព្ទ​របស់គាត់​ដើម្បី​ទាក់ ទង​គ្នា​ទៅវិញទៅមក​។​ជាគោលការណ៍​គណៈ ក​ម្មា​ធិ​ការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​តែងតែ​ក្តាប់ជាប់​ពី​ស្ថានភាព​រស់នៅ​គ្រប់​ក្រុមគ្រួសារ​អតីតយុទ្ធជន​ហើយ​មិន​ទុក​ឲ្យ​គ្រួសារ​អតីត​យុទ្ធ​ជនណាម្នាក់​ស្លាប់​ដោយសារ​ដាច់​ស្បៀង​ឡើយ​។​
​សូមបញ្ជាក់ថា អតីតយុទ្ធជន​នៅ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន ១,០១៣​នាក់ ចូល​ជា​សមាជិក​សមាគមន៍​ចំនួន ៥១៥​នាក់ មកដល់​ឆ្នាំ​២០១៩ អតីតយុទ្ធជន​កម្ពុជា បាន​កើន​ឡើងដល់​ចំនួន ១,០៧៤​នាក់ និង​ចូល​ជា​សមាជិក សមាគមន៍ ចំនួន​៦៩៣​នាក់ ព្រមទាំង​បាន​សាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន​ឆ្នាំ​២០១៧ ចំនួន​១០​ខ្នង​ផ្ទះ មកដល់​បច្ចុប្បន្ន និង​ប្រគល់​ប្រាក់​បេឡា​មរណៈ​សង្គ្រោះ​ចំនួន ៦៧​សព ស្មើនឹង​ថវិការ ២៦៨,០០០,០០០​រៀល​។
​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​និង​លក្ខន្តិកៈ​របស់​សមាគម​អតីតយុទ្ធជន​កម្ពុជា​ដូចខាងក្រោម​
១.​ពេល​មាន​សមាជិក សអក មាន​ជំងឺ​ក្រុមការងារ សអក ខេត្ត ក្រុង ស្រុក ចុះសួរសុខទុក្ខ​ពួកគាត់​ដល់​លំនៅដ្ឋាន​ឬ មន្ទីរពេទ្យ​ដែល​គាត់​កំពុង​សម្រាក​ព្យាបាល​។​
២.​ពេល​មាន​សមាជិក សអក ទទួល​មរណ​:​ភាព​ក្រុមការងារ សអក ខេត្ត​ក្រុង​ស្រុក​ចុះ​ប្រគល់​ប្រាក់​បេឡា​មរណៈ​សង្គ្រោះ​ជូន​ដល់​គ្រួសារ​សព​ដល់​លំនៅឋាន​ឲ្យ​បាន​ទាន់ពេលវេលា​។​
៣.​បន្ត​ផ្សព្វផ្សាយ​ជូន​ដល់​អតីតយុទ្ធជន​ចូល​ជា​សមាជិក សអក បន្ថែមទៀត​។​
៤.​បន្តធ្វើ​បច្ចុប្បន្នភាព​បន្ថែមទៀត​ដើម្បី​អភិវឌ្ឍ​ជីវភាព​គ្រួសារ​ពួកគាត់​ឲ្យ​មាន​ជីវភាព​ធូរធារ​។​
៥.​បន្ត​គៀងគរ រក​សប្បុរសជន​ជួយឧបត្ថម្ភ​ទាំង​ថវិកា​និង​សម្ភារៈ ដើម្បី​ទ្រទ្រង់​ដោយ​សមាគម​បន្តទៀត​និង​ជួយ​សាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន​ជួប​ការលំបាក គ្មាន​ដី គ្មាន​ផ្ទះ​។​
៦.​ផ្សព្វផ្សាយ​ដល់​អតីតយុទ្ធជន​មាន​កូនចៅ​គ្រប់​អាយុ​ឲ្យ​ចូល​បម្រើកងទ័ព​។​
៧.​បន្ត​ផ្សព្វផ្សាយ​ដល់​អតីតយុទ្ធជន ចេះ​ប្រើប្រាស់​របស់​គោលនយោបាយ​ឲ្យ​ចំ​គោលដៅ​និង​ចេះ​ធ្វើ​អនាម័យ​ដើម្បី​បង្ការ​ជំងឺ​ផ្សេងៗ​ពិសេស​ជំងឺ​កូ​វីដ​១៩​។​
៨.​បន្ត​ប្រើប្រាស់​កម្លាំង​ផ្នែក​សឹក​រង​ស្ទឹងហាវ សហការ​ជាមួយ​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ស្រុក​ស្ទឹងហាវ​ការពារ​គ្រឿងចក្រ កាយ​ព្រំ និង​ឈូសឆាយ​ពង្រាបដី​បន្តទៀត​។​
៩.​បន្ត​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​និង​ក្រុមការងារ​ឈូសឆាយដី​សម្បទាន​សង្គម​កិច្ច​ស្នើសុំ​ថ្នាក់លើ​សាងសង់​ផ្ទះ​ជូន​អតិថិជន​ដែល​គ្មាន​ដី គ្មាន​ផ្ទះ​។​
១០.​បន្ត​ចុះសួរសុខទុក្ខ​តី​តយ​ជន​មួយ​លើក​ទៅ ២​លើក​ក្នុង​មួយឆ្នាំ​។​
​ក្នុងឱកាស​នោះ​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ដល់​ថ្នាក់ដឹកនាំ​សមាគម​គ្រប់​ថ្នាក់ គ្រប់ផ្នែក ដែល​នៅក្នុង​រយៈពេល​១​ឆ្នាំ​កន្លងមកនេះ បាន​ជំរុញ​សកម្មភាព​សមាគម មានដំណើរ​ការវិវត្ត​ន៍ គួរ​ឲ្យ​កត់សម្គាល់​។ ក្នុងនោះ​កិច្ចសហការ ដឹកនាំ​សមាសភាព​ចម្រុះ កិច្ចពង្រឹង អង្គការ​ចាត់តាំង​ថ្នាក់​ខេត្ត ក្រុង ស្រុក រហូតដល់​ឃុំ ការធ្វើ​បច្ចុប្បន្នភាព​សមាជិក សមាគម ការបើកប្រាក់​បេឡា​មរណៈ​សង្គ្រោះ បាន​ដល់ដៃ និង​ទាន់ពេលវេលា​ជូន​គ្រួសារ​សព ការពិនិត្យ​ដោះស្រាយ​រាល់​សំណូមពរ​សមាជិកសមាគម ដែល​កំពុង​ជួប​ការលំបាក​ខ្វះខាត​ជាក់ស្តែង ទទួលបាន​នូវ​ទីជម្រក ផ្ទះសម្បែង​សមរម្យ ផ្តល់​គ្រឿងឧបភោគ បរិភោគ​ជាដើម ដោយ​មិន​ទុក​ឲ្យ​បងប្អូន​ទទួលរង​គ្រោះ ដោយ​យើង​មិនបាន​ដឹង និង​មិនបាន​គិតគូរ​យកចិត្ត​ទុកដាក់​នោះឡើយ​។​ក្នុង​ពិធី​នោះដែរ ឯកឧត្តម​អភិបាល ខេត្ត​ព្រះសីហនុ បាន​ឧបត្ថម្ភ​ប្រធាន​អតីតយុទ្ធជន​ក្រុង​ស្រុក ៥ ក្នុង​១​ស្រុក​ទទួលបាន​នូវ​ថវិកា​ចំនួន ៣​លាន​រៀល ។​

 

អត្ថបទដែលជាប់ទាក់ទង