ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួន​ជនសង្ស័យ ក្នុងករណី​ហិង្សា​ដោយ​ចេតនា ក្រោយពី​បាន​ជះ​ទឹក​អាស៊ី ទៅលើ​ឪពុកក្មេក​

86

 

​ខេត្ត​ត្បូងឃ្មុំ​៖ កម្លាំង​នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ចាប់ខ្លួន​ជនសង្ស័យ ក្នុងករណី​ហិង្សា​ដោយ​ចេតនា ក្រោយពី​បាន​ជះ​ទឹក​អាស៊ី ទៅលើ​ជនរងគ្រោះ​(​ឪពុកក្មេក​) បណ្ដាល ឱ្យ​រងរបួស​ធ្ងន់ ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦:៣០​នាទី នៅ​ចំណុច​ភូមិ​ម៉ាស៊ីន ឃុំ​រូង ស្រុក​មេមត់​។ មាន​ករណី​ហិង្សា​ដោយ​ចេតនា ក្រោយពី​បាន​ជះ​ទឹក​អាស៊ី ទៅលើ​ជនរងគ្រោះ​(​ឪពុកក្មេក​) បណ្ដាល ឱ្យ​រងរបួស​ធ្ងន់ បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ យឹ​ង សំអាត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ​។
​ចំណែក​ជនរងគ្រោះ​ឈ្មោះ​អំ សាន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា​។

​ជនសង្ស័យ​សារភាពថា​ខ្លួន​ពិតជា​បាន ជះ​ទឹក​អាស៊ីត​ទៅលើ​ឪពុកក្មេក​ប្រាកដ​មែន ក្នុងខណៈពេល​ពុក​ក្មេក​ស្រវឹងស្រា កាន់​កណ្ដៀវ ដង​វែង​ទៅរក​រឿង​ខ្លួន ។​
​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕​

អត្ថបទដែលជាប់ទាក់ទង