ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច​ក្របួច​បាន​២​នាក់ ចោរ​កាច់​សោក​ម៉ូតូ​មិនបាន​សម្រេច​

88

 

​រាជធានី​ភ្នំពេញ​៖ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ពីបទ​ប៉ុនប៉ង​លួច ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១០:៣០​នាទី ដែល​កម្លាំង​អធិការដ្ឋាន និង​ប៉ុស្តិ៍នគរបាល​សង្កាត់​បឹងរាំង បានធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច ផ្លូវ​លេខ​៦៣ ភូមិ​៩ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​
​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ទី​១/​ឈ្មោះ សំ ពិសិដ្ឋ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ ទី​២/​ឈ្មោះ ប៉ាត់ សុធា​រ៉ា ហៅ ព្រែក អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​វិហារ​ចាម ភូមិ​២២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ វត្ថុតាង​ចាប់យក​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក Zoomer X ព​ណ៏​ខ្មៅ លេខ​តួ និង​លេខ​ម៉ា​សុ​ី​ន 46272 ពាក់​ផ្លាកលេខ ភ្នំពេញ 1HN 9392, សោ​ដែក​អក្សរ​T លេខ​8 សំរាប់​កាច់​សោក​ម៉ូតូ​ចំនួន​០១ និង​ដែក​សំប៉ែត​ចុង​ស្រួច​សំរាប់​កាច់​សោក​ម៉ូតូ​ចំនួន​០១​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២ ត្រូវ​សមត្ថ​កិច្ចចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

អត្ថបទដែលជាប់ទាក់ទង