ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត ០១ គ្រឿងឆ្លងចរន្តភ្លើង ឆេះ បង្ករឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ

84

ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង ៨
និង ៣០ នាទី មានករណី អគ្គិភ័យឆេះរថយន្ត
ចំនួន ០១ គ្រឿង ស្ថិតនៅតាមបណ្តោយផ្លូវ
ជាតិ ៦A ចន្លោះគីឡូម៉ែត្រលេខ៧០-៧១ ស្ថិត
ក្នុងភូមិ ក្រចាប់ សង្កាត់ អាចារ្យលាក់ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។

យោងប្រភពព័ត៌មាន ពីកម្លាំងជំនាញការិយាល័យ
បង្ការ ពន្លត់អគ្គិភ័យ និងសង្គោះ បានឲ្យដឹងថា
រថយន្ត ដែលត្រូវអគ្គិភ័យ ឆាបឆេះបង្ករឲ្យមាន
ការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ប្រភេទរថយន្ត
ម៉ាកកាមរី ពណ៌ ក្រហម សេរីឆ្នាំ ១៩៨៩ ស្លាក
លេខ ភ្នំពេញ 2E.3423 ម្ចាស់ ឈ្មោះ រ៉ាន់ ចំរើន
ភេទ ប្រុស អាយុ ៥៩ ឆ្នាំ មានទីលំនៅភូមិ ក្តីដូង
ឃុំ ក្តីដូង ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ។

ករណីខាងលើនេះ មិនបណ្តាលឱ្យគ្រោះថ្នាក់ ដល់
អាយុ ជីវិត មនុស្សឡើយ គឺដោយសារបានកម្លាំង
ជំនាញ និងដោយមានការចូលរួមសហការ ពី
បងប្អូនប្រជាពលរដ្ឋ បានប្រើប្រាស់បំពង់ពន្លត់
អគ្គិភ័យ បាញ់ ពន្លត់ទាន់ពេលវេលា ។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ បានឲ្យដឹងថា
មូលហេតុ ដែលបង្កឲ្យមានអគ្គិភ័យ កើតមានឡើង
គឺបណ្តាលមកពី ឆ្លងចរន្តភ្លើង ៕

អត្ថបទដែលជាប់ទាក់ទង