ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន​៖ ជួប​ ​ជាមួយ​នារី និង​មាតា​ជនជាតិភាគតិច​សួយ​ចំនួន ៤០០​នាក់ នៅ​ខេត្តកំពង់ស្ពឺ​

191

​កំពង់ស្ពឺ​៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ជួយ​សំណេះ សំ​ណា​ល​ជាមួយ​នារី សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍ និង​មាតា (​ជនជាតិ ភាគតិច​សួយ​) នៅ​ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ប្រមាណ​ចំនួន ៤០០​នាក់ នា​ព្រឹក​ថ្ងៃអាទិត្យ​៦​កើត ខែស្រាព​ណ៍ ឆ្នាំជូត ទោស័ក​ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២០ ។​
ក្នុងឱកាស​នេះ លោកជំទាវ ក៏បាន​ផ្តាំផ្ញើ​សួរ​សុខ ទុក្ខ​ដោយ​ក្តី​នឹករលឹក​ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូទាំង​ខេត្តកំពង់ស្ពឺ ដោយ​សម្តេច​ទាំង​ទ្វេរ តែងតែ គិតគូរ​ខ្ពស់​ចំពោះ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​
លោកជំទាវ​បាន​បន្តទៀតថា ៖ ពិធី​នេះ​រៀបចំឡើង​បាន​ដោយសារ​ប្រទេស​មាន សុខសន្តិភាព និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ដោយឡែក​សម្រាប់​ខេត្តកំពង់ស្ពឺ​ក៏ បានប្រែក្លាយ​ពី​តំបន់​ដែល​ពោរពេញ​ដោយ​សង្គ្រាម មកជា​តំបន់​ដែលមាន ការ​អភិឌ្ឍន៍​ប្រកបដោយ​សក្តានុពល ប្រកបដោយ​ភាព​ទាក់ទាញ់​។ ការរីកចម្រើន ទាំងនេះ ក៏បាន​កើតចេញពី​ការចូលរួមចំណែក​រប​ស់​ស្ត្រី​គ្រប់​លំដាប់ថ្នាក់ ហើយ​ក្នុងនោះ​ក៏មាន​ស្ត្រី ខេត្តកំពង់ស្ពឺ​ផងដែរ ។​
លោកជំទាវ​ក៏បាន​លើកឡើង​អំពី​ការយកចិត្ត​ទុក្ខ ដាក់​បន្ថែមទៀត​របស់​រាជរដ្ឋាភិបាល ក្នុង​ការបន្ត​ជម្រុញ​ការអនុវត្ត​ក្របខណ្ឌ​គោលនយោបាយ ជាតិ​គាំពារ សង្គម តាមរយៈ ការពង្រឹង និង​អភិវឌ្ឍន៍​ជំនួយ​សង្គម និង​ប្រព័ន្ធ សន្តិសុខ​សង្គម​ឲ្យ​កាន់​តែមាន វិសាលភាព និង​ប្រសិទ្ធិភាព ពង្រឹង​សន្តិសុខ​ស្បៀង និង​អាហារ​រូប​ត្ថ​ម្ភ ដើម្បី​ធានា​ការ លើកកម្ពស់​សុខុមាលភាព សាមគ្គីភាព​សង្គម និង​បន្ត​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជា ជន ជា​អតិបរិមា ជាពិសេស ការ​បាន​ដាក់ឱ្យ​ដំណើរ ការ នូវ​កម្មវិធី​ជំនួយ​សង្គម​ថ្មី​មួយ ដែលជា​កម្មវិធី ជំនួយ​សង្គម​ពិសេស ដែល​មិន​អចិន្ត្រៃយ៍ សំដៅ​ជួយ​ដល់​ជនក្រីក្រ​ដែលមាន ប័ណ្ណ​សមធម៌ (​ក្រ​-១​និង​ក្រ​-២) ក្នុងអំឡុងពេល​កូ​វីដ​-១៩ និង​ការ​អនុ​វ​កម្មវិធី គោល នយោបាយ ឧបត្ថម្ភ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ។​
លោកជំទាវ ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវតែ​បន្ត​គោរព និង​អនុវត្ត​ឲ្យ​បាន ខ្ជាប់ខ្ជួន​នូវ​គោល ការណ៍ រក្សា​គម្លាត​សង្គម និង​វិធានការ​នានា តាម​ការកំណត់​របស់ ក្រសួងសុខាភិបាល និង​ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការបង្ការ និង​ការពារ នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៃ​រលក​ទី​២ ខណៈ ពិភពលោក កំពុង​ប្រឈមមុខ​នឹង​ការ​រា​ត្បា​ត​យ៉ាងខ្លាំង​ដោយសារ​ជម្ងឺ​កូ​វីដ​-១៩ នេះ​។​
ក្នុងឱកាស​នោះដែរ លោកជំទាវ​ក៏ បាន​ចែក​អំណោយ សប្បុរស​ធ​ម៏ ជូន​ដល់​ស្ត្រី និង​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នោះ មាន​ជា​អំណោយ សា​រ៉ុង​១​ក្រ​ម៉ា​១​និង​ថវិកា​៥​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ​ផងដែរ​៕ សំរិត​

 

អត្ថបទដែលជាប់ទាក់ទង