ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើក​វគ្គ​បណ្តុះបណ្តាល សមត្ថភាព និង​បច្ចេកទេស​គ្រូបង្វឹក​កម្រិត​បឋម​ដល់​គ្រូ​តាម​បណ្តា​សមាគម​-​ក្លិប​

114

​ភ្នំពេញ​៖​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល សមត្ថភាព បច្ចេកទេស គ្រូបង្វឹក​កម្រិត​បឋម​ដល់​គ្រូៗ​គ្រប់​បណ្តា​សមាគម​-​ក្លិប​មាន​រយៈពេល​៤​ថ្ងៃ​នៅ​សាលប្រជុំ​នាយកដ្ឋាន​សិស្ស​និស្សិត​។​
​លោក តែម ម៉ឺន​បាន​មានប្រសាសន៍ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បានរៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល សមត្ថភាព បច្ចេកទេស គ្រូបង្វឹក​កម្រិត​បឋម ដល់​គ្រូៗ​គ្រប់​បណ្តា​សមាគម​-​ក្លិប ដើម្បី​ពង្រីក​ការយល់ដឹង​ខ្ពស់​លើ​ការងារ​ហ្វឹកហាត់​បច្ចេកទេស​ក្បាច់គុន​ខ្មែរ ឲ្យ​បាន​សមស្រប​តាម​ស្តង់ដារ ដើម្បី​ឈាន​ឆ្ពោះទៅ​កីឡា Sea Game ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ។​
​ចំពោះ​សិក្ខាកាម​មិន​គោរព​វិន័យ​តាម​កម្មវិធីសិក្សា និង​ពុំ​ទទួលបាន​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​នេះឡើយ ដោយមាន​ជូន​ភ្ជាប់​នូវ​បទបញ្ជាផ្ទៃក្នុង​ដល់​គ្រប់​សិក្ខាកាម​ទាំងអស់ ដើម្បី​បាន​ពិនិត្យ និង​អនុវត្ត​។ វិញ្ញាបនបត្រ​នេះ​មានតម្លៃ​សម្រាប់​គ្រូបង្វឹក​ទាំងអស់​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​តាម​កាល​បរិច្ឆេទ នៃ​ការរៀបចំ​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ត្រឹមត្រូវ និង​ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​សិក្សា​នេះ ទទួលបាន​លទ្ធផល​ល្អប្រសើរ ។​
​លោក និ​ន ភា​រម្យ​បាន​ប្រាប់​ដឹងថា ដោយបាន​អនុញ្ញាតឱ្យ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​បើក​វគ្គ​បណ្តុះបណ្តាល បច្ចេកទេស​គ្រូបង្វឹក​កម្រិត​បឋម​ដល់​គ្រប់​បណ្តា​សមាគម និង​អាច​ទទួលយក​បានមក​ចូលរួម​វគ្គ​សិក្សា​នាពេលនេះ ។ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បានធ្វើការ​ជ្រើសរើស​គ្រូបង្វឹក ដែល​សុទ្ធសឹង​អ្នក​ដែលមាន សមត្ថភាព​កម្រិតវប្បធម៌ ថ្នាក់​កម្រិត​មធ្យម​មក​ទទួលយក​ចំណេះដឹង​ផ្នែក​បច្ចេកទេស​នៃ​ការ​បង្វឹក​ដល់​រួមមាន ការងារ​អប់រំ​ចិត្តសាស្ត្រ និង​ក្រមសីលធម៌ ការងារ​ប្រយុទ្ធប្រឆាំង និង​ការប្រើប្រាស់​សារធាតុ​ដូ​ប៉ា​ក្នុង​វិស័យ​កីឡាប្រដាល់ ការងារ​កិច្ច​តែងការ សម្រាប់​គ្រូបង្វឹក វិធីសាស្ត្រ​បង្ហាត់​កម្លាំងកាយ ភាព​អំណត់ ភាពទន់ភ្លន់ និង​បង្រៀន​ការធ្វើផែនការ​ហ្វឹកហាត់ ការងារ​ថ្វាយបង្គំ​គ្រូ ក្បាច់​ប្រយុទ្ធ និង​ក្បាច់​ការពារ ។​
​លោក​បាន​បន្តថា ដូចនេះ យើង​ឃើញថា វគ្គ​នេះ​មាន​សារៈសំខាន់​ណាស់​ចំពោះ​អស់លោក ជា​គ្រូបង្វឹក​ទាំងអស់​ត្រូវយក​ចិត្ត​ទុកដាក់​កម្រិត​ខ្ពស់បំផុត ដើម្បី​ទទួលបាន​ចំណេះដឹង​នេះ​យកទៅអនុវត្ត​នៅក្នុង​សមាគម​-​ក្លិប​របស់ខ្លួន ។ សិក្ខាកាម​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​សិក្សា​នា​គ្រូឧទ្ទេស​នាម​ចំនួន​១០​រូប ពេលនេះ​មាន​ចំនួន ២៦​នាក់ ក្នុង​វគ្គ​នេះ​យើង​មាន​អគ្គនាយករង អគ្គនាយកដ្ឋាន​កីឡា ដូចជា​លោក ម៉ិ​ល កាដូ លោក អ៊ុក ឌី​រ៉ង់ លោក ធម្ម អង្គា​រ៉ា លោក ទុយ ប៊ុន​ឈឿន លោក រាជ សូ​ផែន លោក មាស សុខ​គ្រី លោក អ៊ុន ខេមរិន្ទ និង​លោក ឈិ​ត សារឹម​។​
​វគ្គ​បណ្តុះបណ្តាល​នេះ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ នឹង​រៀបចំ​ជូន​នូវ​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​ការ សិក្សា​ជូន​គ្រប់​សិក្ខាកាម​ទាំងអស់ តាម​សមត្ថភាព​ជាក់ស្តែង ។ ឆ្លៀតឱកាស​នេះដែរ ខ្ញុំ​សូម​ធ្វើការ​រំលឹក​ដាស់តឿន​ដល់​គ្រូៗ​ទាំងអស់​ដែល​បាន​ចូលរួម​សិក្សា វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កម្រិត​បឋម នាពេលនេះ ត្រូវយក​អស់​ស្មារតី ខិតខំ​យកចិត្តទុកដាក់ បង្កើន​នូវ​សមត្ថភាព យល់ដឹង​ឲ្យ​បាន​ច្រើន ធ្វើការ​កត់ត្រា​ឲ្យ​បាន​ច្បាស់ ដើម្បី​ពង្រីក​ការចេះដឹង នឹង​ការចំណាយ​ពេលវេលា និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​គ្រូ​ឧទ្ទេសនាម ៕​

 

អត្ថបទដែលជាប់ទាក់ទង