ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសជនជាតិចិនបើករថយន្ត ម៉ាក B M W ពន្លះម៉ូតូឌ្រីមសង់ពីមុខពេញទំហឹងបណ្ដាលស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

48

 

ភ្នំពេញ ÷យុវជន២នាក់គឺ បានស្លាប់ បាត់បង់ជីវិតម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូឌុបគ្នាក្នុងទិសដៅបញ្ច្រាសគ្នាត្រូវរថយន្តស៊េរីទំនើបបើកដោយជនជាតិចិនបុកចំពីមុខពេញទំហឹង បណ្តាលឲ្យស្លាប់ភ្មាមៗ រីឯម្នាក់ទៀតរបួសធ្ងន់បញ្ជូនយកទៅសង្រ្គោះបន្ទាន់។

ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២៧ខែកក្ដដាឆ្នាំ២០២០ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ចំណុចអូឌឹមសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

សពយុវជនមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញជនជាតិចិនបើករថយន្តទំនើបមួយគ្រឿងម៉ាកBMWពណ៌ទឹកប្រាក់ពាក់ផ្លា កលេខភ្នំពេញ 2-BD 1698 ធ្វើដំណើរក្នុងទិសដៅពិកើតទៅលិចបោះពួយយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលចង្កូតទៅបុកម៉ូតូម៉ាកឌ្រីមសង់ពណ៌ខ្មៅពាក់ផ្លាក លេខភ្នំពេញ2GT 2089ជិះដោយយុវជនពីរនាក់ក្នុងទិសដៅពីលិចទៅកើតល្បឿនលឿនដូចគ្នា ស្រាប់តែមកដល់ចំណុច កើតហេតុក៏ត្រូវរថយន្តបើកជ្រុលទៅបុកចំពីមុខ ពេញទំហឹង
បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗ និងអ្នករួមដំណើររងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះជីវិត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់។
ដោយឡែកសពយុវជនខាងលើក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង