ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេដឹកនាំកូរ៉េខាងជើង ៖ សង្គ្រាមមិនអាចផ្ទុះឡើងបានទេ ព្រោះពេលនេះយើងមាន នុយក្លេអ៊ែរក្នុងដៃ

87

លោក គីម ជុងអ៊ុន បានលើកឡើងដូចខាងលើនេះ នៅពេលដែលលោកចូលរួមនៅក្នុងពិធីប្រារព្ធខួបលើកទី៦៧ នៃការបញ្ចប់នៃសង្គ្រាមកូរ៉េ (១៩៥០-៥៣) ដែលបានប្រព្រឹត្តឡើង កាលពីថ្ងៃចន្ទម្សិលមិញនេះ។ នៅក្នុងសុន្ទរកថាលោក គីម បានបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងបានអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដើម្បីទប់ស្កាត់ជម្លោះប្រដាប់អាវុធណាមួយ ហើយឥឡូវនេះយើងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារខ្លួននៅចំពោះមុខ ការគំរាមកំហែងផ្នែកយោធា ពីសំណាក់កងទ័ពចក្រពត្តិនិយម។

គួរបញ្ជាក់ថា លោក គីម ជុង អ៊ុន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជួបគ្នាជាលើកដំបូងនៅប្រទេសសិង្ហបុរី កាលពីឆ្នាំ២០១៨ ហើយភាគីទាំងពីរបានបង្កើនលទ្ធភាព នៃការលុបបំបាត់ កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ប៉ុន្តែសម្រាប់កិច្ចប្រជុំលើកទី២ នៅប្រទេសវៀតណាម កាលពីឆ្នាំ២០១៩ កិច្ចចរចារវាងភាគីទាំងត្រូវបានជាប់គាំង ដោយសារតែការមិនយល់ស្របគ្នាអំពីរបៀប និងកាលបរិចេ្ឆទ ក្នុងការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើង៕

អត្ថបទដែលជាប់ទាក់ទង