ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​សមត្ថកិច្ច​ចុះបង្ក្រាប​ក្លឹប​កម្សាន្ត «​ហ្គោល​ឡាញ​» ឃាត់ខ្លួន​ក្មេង​ស្ទាវៗ​ជិត​៣០០​នាក់

101

 

​ភ្នំពេញ​៖ សមត្ថកិច្ច​ចម្រុះធ្វើការ​ឃាត់ខ្លួន និង​បញ្ជូន​ក្មេង​ស្ទាវៗ​ជិត​៣០០​នាក់ ​ក្លឹប​កម្សាន្ត​យីហោ «​ហ្គោល​ឡាញ​»ដាក់រថយន្ត​​រថយន្ត​ ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។ ​ក្លឹប​កម្សាន្ត​យីហោ «​ហ្គោល​ឡាញ​»ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​១៩៨៦ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោងជាង​១២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​អង្គារ ទី​២៨ ខែកក្កដា ឆ្នាំ​២០២០​។​

​ប្រតិបត្តិ​ការបង្ក្រាប​ក្លឹប​កម្សាន្ត​ខាងលើនេះ គឺ​ត្រូវបាន​ធ្វើឡើង​ដោយ​គណៈ​បញ្ជា​ឯកភាព​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុង លី តំណាង លោក ម៉ូ​វ ម៉ានិត អភិបាលខណ្ឌ​សែន​សុខ លោក ហួរ ម៉េង វ៉ាង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ​។​

​ឯកឧត្តម មាន ចាន់​យ៉ា​ដា បាន​បញ្ជាក់ថា “​សត្វ​មមាច​មិន​ខ្លាច​ភ្លើង អាចធ្វើឱ្យ​វិនាស​ខ្លួន ប៉ុន្តែ​ការ​ល្មើ​សនឹង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​នាពេលនេះ វា​អាចធ្វើឱ្យ​វិនាស​ដល់​អ្នកដទៃ​ថែមទៀត​។​
​ខ្ញុំ​សូម​អរគុណ​ដល់​ក្រុមការងារ និង​កងកម្លាំង​ទាំងអស់​ដែល​បាន​ប្រឹងប្រែង​រហូតដល់​ម៉ោង ២ ទាស់​ភ្លឺ​នេះ ចុះ​ប្រតិបត្តិ​ការបិទ​ទីតាំង​ក្លឹប​កម្សាន្ត​ល្មើ​សនឹង​បញ្ជា​របស់​រាជរដ្ឋាភិបាល​”​។

​ឯកឧត្តម បាន​ថ្លែងថា តាម​គោលការណ៍​ដឹកនាំ​របស់​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​។ ការសម្រេច​ឈានទៅ​បិទ​ក្លឹប​កម្សាន្ត​នេះ គឺ​ដោយសារតែ​ក្លឹប​នេះ​មិន​ស្តាប់​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល ដែល​កំពុង​ទប់ស្កាត់ និង​បង្ការ​វីរុស​កូ​វីដ​១៩ ដែល​ពុំទាន់​ថមថយ​នៅឡើយ និង​ក៏​ដូច​ទទួល​យកតាម​ការ​ស​ម្រ​ម​សម្រួល​ពី​លោក សាយ ណូ​រ៉ា ព្រះ​រា​ជ្ញា​រ​រង​អម សាលាដំបូង​រាជធានី​ភ្នំពេញ ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង