ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី​២៨ ខែកក្កដា ប្រទេស​ឥណ្ឌា មាន​មនុស្ស​ស្លាប់​ចំនួន ៦៣៦​នាក់ ជា​ប្រទេស​ដែលមាន​មនុស្ស​ស្លាប់​ប្រចាំថ្ងៃ​ច្រើនជាងគេ នៅលើ​ពិភពលោក​

142

 

​ប្រទេស​ដែលមាន​មនុស្ស​ស្លាប់​ប្រចាំថ្ងៃ​ច្រើនជាងគេ​នៅលើ​ពិភពលោក​ដោយសារ​វីរុស Covid-19 ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ ទី​២៨ ខែកក្កដា ឆ្នាំ​២០២០​នេះ គឺ​ប្រទេស​ឥណ្ឌា ដែលមាន​មនុស្ស​ស្លាប់​ចំនួន ៦៣៦​នាក់ និង​មនុស្ស​ឆ្លង​ប្រចាំថ្ងៃ​ចំនួន ៤៦,៤៨៤​នាក់ ហើយ​សហរដ្ឋអាមេរិក មាន​មនុស្ស​ឆ្លង​ថ្មី​ច្រើនជាងគេ ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ គឺ​អាមេរិក​មាន​មនុស្ស​ឆ្លង​វីរុស​នេះ​ថ្មី​ចំនួន ៦០,០០៣​នាក់ និង​មាន​មនុស្ស​ស្លាប់​ប្រចាំថ្ងៃ​ចំនួន ៥៦៧​នាក់ ដែល​នេះ​បើ​យោងតាម Worldometer ។​
​ប្រភព​ដដែល​បាន​បន្តថា វីរុស Covid-19 បានសម្លាប់​មនុស្ស​អស់​ជិត ៤​ពាន់​នាក់ គឺ​ចំនួន ៣,៩៧៩​នាក់ និង​ឆ្លងទៅ​មនុស្ស​ថ្មី​ជាង ២១​ម៉ឺន​នាក់ គឺ​ចំនួន ២១១,៣១៨​នាក់ នៅ​ជុំវិញ​ពិភពលោក ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​នេះដែរ​។​
​សូមបញ្ជាក់​ជូន​ថា មនុស្ស​ឆ្លង​វីរុស Covid-19 សរុប​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​កើន​ឡើងដល់ ១៦,៦២៨,៩៤២​នាក់ និង​មនុស្ស​ស្លាប់​សរុប​ដោយសារ​វីរុស​នេះ​បាន​កើន​ឡើងដល់ ៦៥៥,៨៦២​នាក់ ខណៈ​មនុស្ស​ដែលជា​សះស្បើយ​ពី​វីរុស​នេះ បាន​កើន​ឡើងដល់ ១០,២១៧,៣១១​នាក់​៕​

អត្ថបទដែលជាប់ទាក់ទង