ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជុំទី១ព្រឹត្តិការណ៍TV5 Boxing Knock-Outបញ្ចប់សប្ដាហ៍នេះ

173

 

ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementទម្ងន់៦០គីឡូក្រាម នឹងត្រូវប្រកួតចប់ វគ្គជម្រុះជុំទី១នៅយប់ថ្ងៃទី៤សីហានេះហើយ ។

​អ្នកប្រដាល់៤រូបចុងក្រោយដែលត្រូវចម្រាញ់យកតែ២រូបនោះមានលន បញ្ញាក្លិបកងយោធពលខេមរភូមិន្ទត្រូវប្រកួតជាមួយអ្នកប្រដាល់នួន រ៉ាថេបរបស់ក្លិបតាឯកដំបងដែកមានរិទ្ធ ។នេះជាការប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។បញ្ញាធ្លាប់ដណ្ដើមបានជើងឯករងពីព្រឹត្តិការណ៍នេះ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមហើយពេលនេះ គេតម្លើងទម្ងន់មកប្រកួតម្ដងទៀត ដោយប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

ការជួបគ្នានេះគេជឿថាបញ្ញាប្រាកដជាមានឱកាសច្រើនក្នុងការប្រជែងដណ្ដើមកៅអីសម្រាប់ប្រកួតបន្តវគ្គជម្រុះជុំទី ២ ។និយាយបែបនេះមិនមែនជាការមើលស្រាល រ៉ាថេបនោះទេតែរ៉ាថេបគេមានវ័យច្រើន គេហ្វឹកហាត់មិនសូវបានគ្រប់គ្រាន់ ។រ៉ាថេបគេប្រឡូកក្នុងអាជីពជាអ្នកប្រដាល់នេះ ដោយសារតែគេស្រឡាញ់តែប៉ុណ្ណោះ ។ចំពោះអ្នកប្រដាល់លន បញ្ញាគេមានវ័យក្មេងហើយគេប្រៀបដូចជា ក្របីដែលកំពុងតែឡើង ក យ៉ាងអញ្ចឹង ។

​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរថន ភឿតក្លិបឃ្លាំងមឿងកីឡាជួបជាមួយ អ្នកប្រដាល់មកពីខេត្តបាត់ដំបងឈ្មោះសេន កុសលក្លិបមោងឬស្សីមរតកគុនខ្មែរ ។

​អ្នកប្រដាល់ទាំង២រូបនេះមានសមត្ថភាពប្រហាក់ប្រហែលគ្នា ។អ្នកទាំង២រូបនេះមានឱកាសប្រជែងជាមួយ គ្នាបានត្រឹមល្អមើលហើយជំនួបនេះរវាងអ្នកឈ្នះ និង អ្នកចាញ់ប្រាកដជាទ្រមខ្លួនដូចគ្នាជាមិនខានឡើយ ។នរណាមានសមត្ថភាពដណ្ដើមបាន កៅអីសម្រាប់វគ្គជម្រុះជុំទី២ទៀត ។

ចំពោះការប្រកួតជាមិត្តភាពរវាងអ្នកប្រដាល់កម្ពុជា-ថៃវិញនោះ កំពូលអ្នកប្រយុទ្ធជើងខ្លាំងកម្ពុជាដែលជាអ្នក ប្រដាល់គ្មានគូប្រៀបនោះត្រូវបានដាក់ឲ្យប្រកួត ជាមួយអ្នកប្រដាល់ថៃក្រាក់ បូឡេក(Krak Boe Lek)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៩០គីឡូក្រាម ។

​គេមិនដឹងថាអ្នកប្រដាល់មាឌធំថៃរូបនោះ ខ្លាំងប៉ុណ្ណនោះទេតែប្រយ័ត្នយកជ្រូក មកជល់ជាមួយខ្លាវិញនោះ គេសើចងាប់ហើយ ៕

 

 

 

 

អត្ថបទដែលជាប់ទាក់ទង