ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាព (ឆក់ខ្សែករ) ពីស្រ្តីម្នាក់បានសម្រេច តែត្រូវនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនបានភ្លាមៗ

128

ភ្នំពេញ៖ ជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាព (ឆក់ខ្សែករ) ពីស្រ្តីម្នាក់បានសម្រេច តែត្រូវនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង ១៥និង៣០នាទីថ្ងៃទី២៨ខែ កក្កដា ឆ្នាំ២០២០ នៅចំណុចមុខសាលាអន្តរជាតិចាំងហ្គល ផ្លូវ ៥៩៨ ក្រុម ២ភូមិ ទួលថ្ងាន់ សង្កាត់ ទួលសង្កែ ទី២ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថា៖
-1/ជនសង្ស័យ ឈ្មោះ មុត សម្បត្តិ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្រុមទី៦ភូមិ ទួលសង្កែ សង្កាត់ ទួលសង្កែ ទី១ ខណ្ឌ ឫស្សីកែវ ជាអ្នកបេីកបរម៉ូតូ (មានសារធាតុញៀន)។
-2/ជនសង្ស័យ ឈ្មោះ ហេង ឡុង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ លាងម៉ូតូ ស្នាក់នៅផ្ទះជួលផ្លូវ k5 ភូមិ ចុងខ្សាច់ សង្កាត់ ទួលសង្កែ ទី១ ខណ្ឌ ឫស្សីកែវ ជាអ្នកធ្វេីសកម្មភាពឆក់ខ្សែករ (មានសារធាតុញៀន)។
-ជនរងគ្រោះ ឈ្មោះ គង់ ស៊ុនណារី ភេទស្រីអាយុ៧០ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៨៨ សង្កាត់ ច្រាំងចំរេះទី១ ខណ្ឌ ឫស្សីកែវ ។
ដោយឡែក វត្ថុតាងចាប់យករួមមាន៖
១/ខ្សែ ករផ្លាកទីនទំងន់២ជី(បានប្រគល់ជូនជនរងគ្រោះវីញ )។
២/ម៉ូតូ មួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ ខ្មៅ សេរី ឆ្នាំ២០១៣ ផ្លាកលេខ ភ្នំពេញ 1FI-5892 (ជាម៉ូតូជិះធ្វេីសកម្មភាព)។
លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំខាងលើជនរងគ្រោះ ជិះរឺម៉កដឹកឥវ៉ាន់ដែលកូនប្រុសជាអ្នកបេីកបរពីផ្សារអូឫស្សីទៅផ្ទះនៅសង្កាត់ច្រាំងចំរេះទី១ តាមបណ្តោយផ្លូវ៥៩៨ ក៏មានជនសង្ស័យគ្នា២នាក់ជិះម៉ូតូក្បែរជនរងគ្រោះបានធ្វេីសកម្មភាពឆក់ខ្សែករជនរងគ្រោះបានសំរេច រួចគេចបត់ចូលតាមផ្លូវ១៨០០ ហេីយជនរងគ្រោះក៏ស្រែកឆោឡោផ្អេីលប្រជាពលរដ្ឋតាមផ្លូវជិះដេញតាមជនសង្ស័យក៏បានជួប កំលាំងល្បាតយើងក៏ស្ទាក់ចាប់បានជនសង្ស័យទាំងពីរនាក់តែមង្ត។

អត្ថបទដែលជាប់ទាក់ទង