ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករ និង គ្រូប្រណាំងកង់មួយរូប នឹងទៅបោះជម្រំហាត់នៅកូរេខាងត្បូង

180


​ភ្នំពេញ:សហព័ន្ធខ្មែរកីលាប្រណាំងទោចក្រយានបានឲ្យដឹងថាកីឡាករមួយរូប និង គ្រូបង្វឹកមួយរូប
នឹងចេញទៅបោះជម្រំហ្វឹកហាត់នៅប្រទេសកូរេខាងត្បូងរយៈពេល៣០ថ្ងៃ ។
​នេះជាការបោះជម្រំហ្វឹកហាត់កម្រិតពិភពលោកដែលរៀបចំឡើងដោយសហព័ន្ធអន្តរជាតិតែម្ដង ។
ការបោះជម្រំនេះមានរយៈពេល៣០ថ្ងៃគឺពីថ្ងៃទី២១ ខែសីហា និងត្រឡប់មកវិញ នៅថ្ងៃទី ២០ កញ្ញា។ ​លោក វង្ស ខាន់ពៅអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាតោចក្តយានប បានឱ្យដឹងថា៖ នេះជាលើកទី ៣ ហើយ ដែលមជ្ឈមណ្ឌលកីឡារប្រណាំងកង់ដ៏ធំរបស់កូរ៉េមួយនេះ បានជួយឲ្យក្រុមកង់កម្ពុជា បានទៅបោះជំរំហ្វឹកហាត់កម្រិតពិភពលោកនេះ។
២ លើកកន្លងមក សហព័ន្ធបានបញ្ជូនក្រុមកីឡាការិនីទៅចូលរួម ដែលលើកទី ១ មានរយៈពេល ៥០ ថ្ងៃ លើកទី ២ មានរយៈពេល ៣០ ថ្ងៃដូច លើកទី ៣ នេះដែរ»។ ការទៅបោះជំរំនេះ វាមានប្រយោជន៍ទាំងគ្រូបង្វឹក និងកីឡាកររបស់យើង ព្រោះក្នុងពេលបោះជំរំនោះ កីឡាករត្រូវហ្វឹកហាត់កម្មវិធី ផ្សេងៗ ក្រោមការបង្ហាត់បង្ហាញពីគ្រូជំនាញកម្រិតពិភពលោកមកពីអង់គ្លេស ហេតុនេះគ្រូបង្វឹករបស់យើង នឹងទទួលបានចំណេះដឹង និងបច្ចេកទេសទំនើប ពីការបោះជំរំនេះមកបង្ហាត់ដល់អត្តពលិកកម្ពុជាវិញ។
លោកក៍បានចាត់ទុកការចេញទៅបោះជំរំរយៈពេល ៣០ ថ្ងៃ នៅកូរ៉េ នេះថា វាជាពេលវេលាដ៏មានប្រយោជន៍ ដែលនឹងជួយឲ្យគ្រូបង្វឹក និង កីឡាករ ទទួលបានទាំងបទពិសោធន៍និងចំណេះដឹងថ្មី យកមកអភិវឌ្ឍវិស័យកីឡាប្រណាំងកម្ពុជានៅកម្ពុជា ឲ្យកាន់តែមានការរីកចម្រើន ដើម្បីឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា៕

 

 

អត្ថបទដែលជាប់ទាក់ទង