ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិន ចាប់ជំរិតជនជាតិចិនដូចគ្នា ត្រូវបានកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបាននៅក្នុងបុរី សីរ៉ែនវីឡា

53

ភ្នំពេញ ÷ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខដឹកនាំដោយលោកអធិការ ហួរ ម៉េងវ៉ាង បានចុះចាប់ជនជាតិចិនដែលចាប់ជំរិតជនជាតិចិនដូចគ្នាពីខេត្តព្រះសីហនុ មកនៅក្នុងបុរីសីរ៉ែន វីឡា បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។

ហេតការណ៍នេះដែរកើតឡើងនៅវេលាម៉ោង១២ និង២ នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០ត្រង់ចំណុចផ្ទះលេខ១០០៧ផ្លូវបេតុងក្នុងបុរីសីរ៉ែន វីឡា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមយោងសម្ដីអ្នកបកប្រែបានរៀបរាប់ប្រាប់ថាជនរងគ្រោះមានចំនួន ៣នាក់ក្មេងៗអាយុប្រហាក់ប្រហែល18ទៅ19ឆ្នាំជាជនជាតិចិន ។ ជនរងគ្រោះទាំងបីនាក់នេះបានចេញពីធ្វើការ នៅហាងមួយកន្លែងនៅវេលាម៉ោង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០មកម្លេះ គាត់ដើរតាមផ្លូវក្នុងគោលបំណងទៅបន្ទប់ជួល ក៏ស្រាប់តែមាន រថយន្ត ម៉ាកតូយ៉ូតាអាលផាត ពណ៌សមួយគ្រឿងដែលពាក់ផ្លាកលេខ ភ្នំពេញ 2BC.5178មានគ្នា៣នាក់ ជាជនជាតិចិនបានចុះពីលើរថយន្តមកវ៉ៃ ដាក់ខ្នោះហើយអូសចូលក្នុងរថយន្តបើក រត់មកភ្នំពេញមកដាក់បង្ខាំង នៅផ្ទះបុរីខាងលើ។ បានជំរិតទារប្រាក់ពីជនរងគ្រោះរាប់មុឺនដុល្លារ ហើយក៏ធ្វើទារុណកម្ម យកកាំបិត និងដំបងឆក់មុខមាត់បណ្ដាលឱ្យជនរងគ្រោះឈាមមាត់ ស្លេកស្លាំងញ័រដៃញ័រជើង បង្អត់បាយចំនួនបីថ្ងៃក្នុងនោះមានជនរងគ្រោះម្នាក់បានឲ្យលុយចំនួន20 ម៉ឺនយេន(ជាលុយចិន)ទៅឱ្យជនសង្ស័យ។ ជនរងគ្រោះខ្លះអត់លុយឲ្យធ្វើបាបស្ទើរស្លាប់។ជនរងគ្រោះម្នាក់បានរត់ចេញតាមសំយាបផ្ទះចេញមកខាងក្រៅពឹងប្រជាពលរដ្ឋខ្មែរឲ្យជួយប្រាប់ប៉ូលិស។ ជនសង្ស័យដឹងថាបែកការណ៍ហើយបានប្រមូលអីវ៉ាន់ចាកចេញពីផ្ទះ។ពេលដែលសមត្ថកិច្ចបានទទួលព័ត៌មាន បានភ្លាមៗ លោកអធិការខណ្ឌសែនសុខបាននាំកម្លាំងនិងគណៈបញ្ជាការឯកភាពប្រជាការពារបានចុះទៅដល់ទីតាំងខាងលើហើយក៏ឡោមព័ទ្ធចាប់បានជនជាតិចិនដែលជាជនសង្ស័យចំនួន២នាក់និងរត់រួចម្នាក់ហើយព្រមទាំងរំដោះជនរងគ្រោះបានចំនួនបីនាក់ មកវិញ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីសួរនាំនិងបន្តទៅតាមនីតិវិធីនៃច្បាប់៕

អត្ថបទដែលជាប់ទាក់ទង