ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកបាន គីមូន ត្រៀមខ្លួនសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើគោលនយោបាយ និងហិរញ្ញវត្ថុ ក្នុងវិស័យគ្រប់គ្រងកាកសំណល់ដើម្បីបំលែងទៅជាថាមពល

85

ប្រទេសកូរ៉េ ក្នុងឱកាសកាន់លិខិតរបស់សម្ដេចតេជោហ៊ុន សែន ជូនទៅអគ្គលេខាធិការ Ban Ki-moon ផ្ទាល់ដៃនាថ្ងៃទី៣០ កក្កដានេះ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង លោកឡុងឌីម៉ង់ បានពិភាក្សា គ្នាយ៉ាងស្និទ្ធស្នាលនិងរីករាយ ក្នុងនាម លោកអគ្គលេខាធិការ ជាមិត្តភក្កិរបស់សម្ដេចតេជោ។

   ក្នុងឱកាសនោះ លោកឡុងឌីម៉ង់ បាននិយាយជាមួយលោកអគ្គលេខាធិការ Ban Ki-moonជាភាសាបារាំងផង និងអង់គ្លេសផង លោកថា ពិតជាគួរឲ្យជក់ចិត្តណាស់។

   លោកបន្តថា Global Green Growth Institute ដែល លោកបាន គីមូនដឹកនាំ ត្រៀមខ្លួនសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាទាំងលើគោលនយោបាយ និងហិរញ្ញវត្ថុ ក្នុងវិស័យគ្រប់គ្រងកាកសំណល់ដើម្បីបំលែងទៅជាថាមពលស្អាត។

   លោកបន្តថា ខ្ញុំនៅចងចាំកាលពីឆ្នាំ២០០៧ ក្នុងពេលចាប់ផ្ដើមបំពេញជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ពេលផ្ដល់កិច្ចសម្ភាសន៍ដល់ទស្សនាវដ្ដីមួយ គេឆ្ងល់សួរគាត់ថា ហេតុអ្វីបានក្នុងការិយាល័យគាត់ដាក់តាំងសុទ្ធតែរូបថ្លុកដែលគេហាក់ដូចជាមាក់ងាយគាត់ទៅវិញ? ហើយខ្លះទៀតគិតថាគាត់មិនអាចបំពេញកិច្ចការដ៏ធ្ងន់នេះបានមួយអាណត្តិផង។

  លោកបាន គីមូន បានឆ្លើយថា ពាក្យពេចន៍បន្តុះបង្អាប់ និងមាក់ងាយនេះ គឺជាថាមពល ជាកម្លាំងចិត្តដែលធ្វើឲ្យគាត់រឹតតែខិតខំប្រឹងប្រែង រហូតដល់គាត់ដឹកនាំអង្គការពិភពលោកមួយនេះ ឆ្លងកាត់ព្យុះភ្លៀងជាច្រើនប្រកបដោយជោគជ័យក្នុងរយៈពេលពីរអាណត្តិជាប់គ្នា៕

 

អត្ថបទដែលជាប់ទាក់ទង