ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​រដ្ឋបាល​ស្ទឹង​កាច់ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ រំលោភ​សេពសន្ថវៈ​

60

 

​ខេត្ត​ប៉ៃលិន​៖ នៅវេលា​ម៉ោង ១០​និង​២០​នាទី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ស្ទឹង​កាច់ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេ​ខៈ ៩០៤/១៩ ចុះ​ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៩ របស់​សាលាដំបូង​ខេត្ត​ប៉ៃលិន ដែល​បានសម្រេច​ផ្ដន្ទាទោស​លើ​ជនជាប់ចោទ ឈ្មោះ ថេ​ង ចាន់ថុល ភេទ​ប្រុស អាយុ ២២​ឆ្នាំ​ក្នុងករណី​រំលោភ​សេ​ពស​ន្ថ​វះ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​នាំខ្លួន​ទៅកាន់​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕​

អត្ថបទដែលជាប់ទាក់ទង