ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសាធារណការ កំពុងរៀបដាក់កាមេរ៉ា ឆ្លាតវៃស្វ័យប្រវត្តិចាប់ល្បឿនរួចផាកពិន័យដល់ផ្ទះ

297

ភ្នំពេញ៖ រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹក ជញ្ជូនលោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវជាតិ លេខ៣និងផ្លូវមួយចំនួនក្នុងប្រទេសកម្ពុជាបានដាក់ កាមេរ៉ាឆ្លាតវៃបង្កប់ចាំថត អ្នកបើកលើស ល្បឿន កំណត់រួចបញ្ជូនការផាកពិន័យដល់ផ្ទះ អ្នកល្មើស តែម្តង។
ក្នុងពិធីប្រគល់រនាំងផ្លាកសញ្ញាគោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ៣០០ផ្ទាំងជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីចូលរួមចំណែកទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លោក ស៊ុន ចាន់ថុល បានបន្ថែមថា ផ្លូវជាតិលេខ៣ នឹងបង្កប់កាមេរ៉ាឆ្លាតវៃដល់ទៅ ១០ គ្រាប់ បន្ថែមលើកាមេរ៉ាចល័តរបស់សមត្ថកិច្ច។ លោកបន្ដថា៖ បញ្ហាគឺតាមផ្លូវ ដែលត្រូវ ចាប់ការបើកបរលើសល្បឿនកំណត់ទាំងនោះ ពុំមាន ស្លាកសញ្ញាកំណត់ល្បឿន ឬ មានដែរតែដួលរលំ និង រលុប ជាដើម ទើបផ្តល់ការលំបាកដល់អ្នកបើកបរក្នុងការកំណត់ល្បឿនឲ្យបានត្រឹមត្រូវបានច្បាប់។
លោកបានឱ្យដឹងទៀតថា៖ បន្ទាប់ពីសាងសងផ្លូវជាតិលេខ៣រួចរាល់ហើយ ផ្លូវនេះក៏ដូចផ្លូវនៅខេត្តព្រះសីហនុ នឹងក្លាយជា ផ្លូវគំរូដែលមានកន្លែងដាក់កាំម៉េរាសុវត្ថិភាព ដើម្បីចាប់យានយន្តបើកបរលើស ល្បឿនកំណត់ សម្រាប់មន្ត្រីនគរបាលចរាចរណ៍ អនុវត្តការងារចាប់ល្បឿនយានយន្ត តាមកាំម៉េរាសុវត្ថិភាព និងបញ្ជូនវិក្ក័យបត្រទៅដល់ផ្ទះតែម្តង។
នាយឧត្តមសេនីយ៍ នេត សាវឿន បានឱ្យដឹងដែរថា នៅពេលកាំម៉េរាសុវត្ថិភាពទាំងនោះ ត្រូវបានបំពាក់រួចរាល់ មន្ត្រីនគរបាលចរាចរណ៍ នឹងអនុវត្តសាកល្បងទៅលើការចាប់ល្បឿនយានយន្ត ដែលបើកបរលើសកំណត់ហើយ។ ឯកឧត្តមនាយឧត្តមសេនីយ៍បន្ថែមថា កន្លែងណាក៏ដោយឱ្យតែមានសមត្ថភាព បំពាក់កាំម៉េរាសុវត្ថិភាព បាន នឹងអនុវត្តសាកល្បងតែម្តង៕ សំរិត

អត្ថបទដែលជាប់ទាក់ទង