ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរស់នៅក្រោម ស្ពានអាកាសស្ទឹងមានជ័យ៦១គ្រួសារបានប្ដូរទីលំនៅមករស់នៅលើដីកម្មសិទ្ធិស្របច្បាប់នៅតាមប្រឡាយស្ទឹងមានជ័យហើយ

88

ភ្នំពេញ៖ អនុវត្តតាមការតាមការណែនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ  មកដល់ពេលនេះ ប្រជាពលរដ្ឋដែលរស់នៅក្រោមស្ពានអាកាសស្ទឹងមានជ័យចំនួន៦១គ្រួសារបានប្ដូរទីលំនៅរបស់ពួកគាត់ មករស់នៅលើដីកម្មសិទ្ធិស្របច្បាប់នៅតាមប្រឡាយស្ទឹងមានជ័យវិញហើយ

    អភិបាលរងរាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា បានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី៣១ កក្កដានេះថា គិតមកដល់ពេលនេះ ក្នុងចំណោមប្រជាពលរដ្ឋដែលរស់នៅក្រោមស្ពានអាកាសស្ទឹងមានជ័យជាបណ្តោះអាសន្នទាំងអស់ចំនួន១៥៣គ្រួសារ មាន ចំនួន៦១គ្រួសារហើយបានប្ដូរទីលំនៅរបស់ពួកគាត់ មករស់នៅលើដីកម្មសិទ្ធិស្របច្បាប់នៅតាមប្រឡាយស្ទឹងមានជ័យវិញ ជាគម្រោងនៅពេលឆាប់ៗនេះពួកគាត់នឹងចាកចេញពីក្រោមស្ពានអាកាសនេះ មករស់នៅលើដីដែលជាកម្មសិទ្ធិស្របច្បាប់នៅតាមប្រឡាយស្ទឹងមានជ័យ ខណៈដែរ ការដ្ឋានស្ថាបនា ដោយបុកស៊ីផាយនិងស្ថាបនាផ្លូវអមសងខាងប្រឡាយស្ទឹងមានជ័យ ស្ថាបនាអោយបានរួចរាល់។

   គួរបញ្ជាក់ថា លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលលោកអញ្ជើញជាអធិបតីភាពក្នុងអង្គសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍នៃការសិក្សាទិន្នន័យមូលដ្ឋាននៃសហគមន៍នៅតាមប្រឡាយស្ទឹងមានជ័យនិងការរៀបចំយុទ្ធសាស្ត្រស្វែងរកការគាំទ្រមតិលើវិស័យរៀបចំផែនការនគររូបបនីយកម្មនឹងការគ្រប់គ្រងដីធ្លីកាលពីថ្ងៃទី ១៣ខែកក្កដាឆ្នាំ២០២០កន្លងមក លោកបានជម្រុញអោយក្រុមការងារពន្លឿននៃការស្ថាបនាប្រឡាយស្ទឹងមានជ័យ ដើម្បីអោយប្រជាពលរដ្ឋដែលរស់នៅបណ្តោះអាសន្ននៅក្រោមស្ពានអាកាសនេះបានទៅរស់នៅលើដីដែលជាកម្មសិទ្ធិស្របច្បាប់នៅតាមប្រឡាយស្ទឹងមានជ័យ ក្រោមការប្រទានកម្មរបស់សម្តេចតេជោហ៊ុន សែន៕

 

អត្ថបទដែលជាប់ទាក់ទង