ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយពេល​ឈ្លោះ​ជាមួយ​ប្តី​ នារី​ម្នាក់​សម្រេចចិត្ត​សម្លាប់​ខ្លួនឯង ទាំង​មានកូន​ក្នុង​ពោះ​៣​ខែ 

93

 

​ភ្នំពេញ ÷​នារី​ម្នា​ក់មាន​ផ្ទៃពោះ​៣​ខែ បានសម្លាប់​ខ្លួនឯង ដោយ​គ្រាន់តែ​ឈ្លោះទាស់ទែង ជាមួយ​ប្ដី​បន្តិច​ប​ន្ទួ​ច សុខចិត្ត​បញ្ចប់ជីវិត​ទាំង​កូន​ក្នុង​ផ្ទៃ ។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​សុក្រ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០​នៅក្នុង​បន្ទប់​ជួល​ជាន់​ទី​២ ក្នុងភូមិ​ត្រពាំង​ថ្លឹង​ទី​២ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ស្ត្រី​រងគ្រោះ​មានឈ្មោះ ស្រី ល័​ក្ខ អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើការ​រោងចក្រ មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង​។​

​បើតាម​ប្អូនស្រី​ម្នាក់ បាន​ប្រាប់​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ខាងលើ បាន​ឡាយ​វីដេអូ​យំ​ស្រែក ក្រោយពី​ឈ្លោះ​គ្នា​ជាមួយ​ប្ដី ហើយក៏​សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន ពេលនោះ​រូបគាត់​ក៏​ស្ទុះ​ទៅ​មើលឃើញ​ស្ត្រី​រងគ្រោះ​ខាងលើ ចងក​ជាមួយ​ខ្សែ​អង្រឹង​ទៅ​ភ្ជាប់​នឹង​ឥដ្ឋ​ខ្យល់​លើ​បង្អួច​ត្រដរខ្យល់​ទៅហើយ ។ រូបគាត់​ក៏​រត់​មក​ប្រាប់​គេឯង​ឲ្យ​មកជួយ តែ​អ​កុស​ល្យ​ស្ត្រី​រងគ្រោះ បាន​ស្លាប់​បាត់ទៅហើយ​
​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​នោះ ចេញមក​មើល​ព្រោងព្រាត និង​រាយការណ៍ ប្រាប់​សមត្ថកិច្ច​ឲ្យ​ចុះមក​កន្លែងកើតហេតុ​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ស្ត្រី​រងគ្រោះ​ខាងលើ មុននឹង សម្លាប់ខ្លួន រូបគាត់​បានឮ​សំឡេង​ឈ្លោះ​គ្នា​ជាមួយ​ប្តី តែ​មិនដឹង​ឈ្លោះ​គ្នា​រឿង​អី​នោះទេ ក្រោយមក​ប្តី​នោះបាន​ចេញទៅ​បាត់ ធ្វើ​ឲ្យ​ស្ត្រី​រងគ្រោះ​ខាងលើ​ឈឺចិត្ត​យ៉ាងខ្លាំង បាន​ដាច់ចិត្ត​បញ្ចប់ជីវិត​ដោយ​ខ្លួនឯង​ចងក សម្លាប់​ខ្លន​តែម្ដង​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​កោសល្យវិច័យ បាន​ចុះមក​ពិនិត្យមើល លើ​សាកសព​បាន​សន្និដ្ឋានថា នារី​រងគ្រោះ​ខាងលើ​ពិតជា​ស្លាប់​ដោយសារ​ចងក​ធ្វើអត្តឃាត​ខ្លួនឯង​ពិតប្រាកដ មែន​។

អត្ថបទដែលជាប់ទាក់ទង