ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខែកញ្ញា​ខាងមុខនេះ ​កីឡាករ​ប្រណាំង​កង់​៣​រូប​ នឹង​ទៅ​ហាត់​នៅ​ប្រទេស​បារាំង​

144

​ ​ភ្នំពេញ​៖​បើតាម​ការ​ឲ្យ​ដឹង​ពី​សហព័ន្ធ​ប្រណាំង​កង់​កម្ពុជា​នោះ​ថា​នៅ​ខែកញ្ញា​ខាងមុខនេះ​សហព័ន្ធ​នឹង​បញ្ជូន​កីឡាករ​ប្រណាំង​
​កង់​ឈុត​ធំ​ទៅ​ហ្វឹកហាត់​រយៈពេល​៣​ខែ​នៅ​ប្រទេស​បារាំង ។​
​ ​ការ​ចេញទៅ​ហ្វឹកហាត់​នេះ​គឺ​ដោយសារ​មានការ​ចួ​យ​ជ្រោមជ្រែង​ពី​សមាគម​កីឡា​ប្រណាំង​ទោចក្រយាន​នៅ​ប្រទេស​បារាំង​
(Cambodia Cycling Academy) ។​កីឡាករ​ទាំង​៣​រូប​ដែល​ត្រូវ​ចេញទៅ​ហ្វឹកហាត់​នោះ​មាន​កីលាករ​យឿន ភី​យុទ្ធ កីឡាករ​ហួត លយ​រស្មី​
​និង កីឡាករ​គឹម ចាន់ធូ ។​តាម​ការ​ឲ្យ​ដឹង​ពួកគេ​បាន​ចូលខ្លួន​សម្ភាសន៍៍ និង រៀបចំ​សំណុំបែបបទ​រួចរាល់​អស់ហើយៗ​ពួកគេ​នឹង​ចេញដំណើរ​
ទៅ​ហ្វឹកហាត់​នា​ខែកញ្ញា​ខាងមុខនេះ ។​
​ ​ការ​ចេញទៅ​ហ្វឹកហាត់​នេះ​គឺ​ខាង​សមាគម​ទោចក្រយាន​នៅ​ប្រទេស​បារាំង​ជា​អ្នករ៉ាប់រង​ក្នុង​ការជួយ​រៀបចំ​លិខិតស្នាម​នានា​
រ៉ាប់រង​ការ​ស្នាក់នៅ ហូបចុក និង​ថ្លៃ​សំបុត្រ​យន្តហោះ​សម្រាប់ធ្វើ​ដំណើរ​ទាង​ទៅ​ទាំង​មក ។​
​ ​កីឡាករ​ប្រណាំង​កង់​កម្ពុជា​ទាំង​៣​រូបនេះ​នឹង​ហ្វឹកហាត់​ជា​មួ​យ្ហ​រុម​កីឡាករ​បរទេស​ដែលមាន​គ្រូ​ជនជាតិ​បារាំង​ជា​អ្នក​បង្ហាត់ ។​
​ការហ្វឹកហាត់​នេះ​សហព័ន្ធ​មាន​ជំនឿ​ចិត្ត​ថា​កីលាករ​កម្ពុជា​នឹងមាន​សមត្ថភាព​កាន់តែ​ខ្ពស់ បទពិសោធន៍​កាន់តែ​ល្អ កម្លាំង​ក៍​កាន់តែ​រឹងមាំ​។​
​ ​ការហ្វឹកហាត់​នេះ​ជា​ផ្នែក​មួយ​នៃ​ការត្រៀមខ្លួន​សម្រាប់​ស៊ី​ហ្គេម​លើក​ទី​៣១​ឆ្នាំ​២០២១​នៅ​ប្រទេស​វៀតណាម និង ជាពិសេស​
​ក៏​ជាការ​ត្រៀមខ្លួន​សម្រាប់​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ។​សហព័ន្ធ​មិនបាន​ដឹង​ជាមុន​ឡើយ​ថា​តើ​អម្លុងពេល​
​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង​នេះ​ពួកគេ​មានការ​ប្រកួត​ដែរ​អត់​នោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង