ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុវត្ត​តាម​ដីកា​ចាប់ខ្លួន​​​មុខសញ្ញារក្សាទុក និងចនិងចែកចាយនូវសារធាតុញៀនម្នាក់

13

ក្រុងដូនកែវ៖​ នៅព្រឹកថ្ងៃសៅរ៍​ ១២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ​ ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងដូនកែវ​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាក្រៅ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​ លោក​វរសេនីយ៍ឯក​ ឥន្ទ​ មណ្ឌល​ អធិការ​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុងដូនកែវ​ និង​​សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បី​អនុវត្ត​តាម​ដីកា​ចាប់ខ្លួន​​​មុខសញ្ញារក្សាទុក និងចែកចាយ​នូវ​សារធាតុ​ញៀន​ ស្ថិតនៅ​ភូមិ​ថ្មី​ សង្កាត់​រកាក្រៅ​ ក្រុងដូនកែវ ខេត្តតាកែវ​។ ជនសង្ស័យ​មានឈ្មោះ ង៉ែត មករា ហៅ​ រ៉ាម៉ិល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ​ ស្នាក់នៅភូមិថ្មី សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។​ ក្រោយ​ពេល​ចាប់ខ្លួន​ យើងបានធ្វើការឆែកឆេរនៅក្នុងខ្លួន​ជនសង្ស័យ​ ឃើញមានម្សៅក្រាមពណ៌សថ្លា ចំនួន០៥កញ្ចប់ធំ និង០២កញ្ចប់តូច។ បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ខាងលើ​ ត្រូវបាន​​កម្លាំងជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងដូនកែវ​​ បញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាន​នគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង