ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីខ្មែរ ម្នាក់ ពាក់ព័ន្ធករណីជួញដូរ គ្រឿងញៀន ឆ្លងដែន

114

 

ប្រទេសវៀតណាម៖ តាម ការផ្សាយ របស់ ទីភ្នាក់ងារ ព័ត៌មាន វៀតណាម VNA បានចេញផ្សាយថា តុលាការ ប្រជាជន ខេត្ត តៃនិញ ប្រទេស វៀតណាម បានសម្រេច កាត់ទោស ប្រហារជីវិត ស្ត្រី ខ្មែរ ម្នាក់ ពីបទ ជួញដូរ គ្រឿងញៀន ឆ្លងកាត់ ព្រំដែន កម្ពុជា – វៀតណាម នា សវនាការ កាលពី ថ្ងៃទី ៣១ ខែកក្កដា ។
សូមជម្រាបថា ស្ត្រី រូបនេះមានឈ្មោះ មៀ ច ស្រី នាង ដែល កើត នៅ ឆ្នាំ ១៩៩៣ និង រស់នៅ រាជធានី ភ្នំពេញ ត្រូវប៉ូលីស វៀតណាម ចាប់ ស្ត្រី រូបនេះ នៅ ព្រំដែន អន្តរជាតិ បាវិត – ម៉ុក បៃ នា ច្រក ខាង ខេត្ត តៃនិញ កាលពី ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៩ ។
ក្រោយឃាត់ខ្លួនប៉ូលីសវៀតណាម បានរកឃើញថា បាន ជួញដូរ មេ តំ ហ្វី តា មីន ៥ កញ្ចប់ ដែលមាន ទម្ងន់ ជិត ៥០០០ ក្រាម ៕

អត្ថបទដែលជាប់ទាក់ទង