ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ណែនាំអោយ អាជ្ញាធរនិងមន្ទីរជំនាញសម្អាតមហាវិថីឈ្នះឈ្នះឱ្យបានស្អាតជាប្រចាំមានបរិស្ថានល្អជាមួយនឹងការទុកដាក់វេចខ្ចប់សំរាមអោយបានល្អ

83

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានធ្វើការណែនាំដល់អាជ្ញាធរនិងមន្ទីរជំនាញពាក់ព័ន្ធធ្វើការសម្អាតមហាវិថីឈ្នះឈ្នះឱ្យបានស្អាតជាប្រចាំ អោយមានបរិស្ថានល្អប្រសើរ ជាមួយនឹងការទុកដាក់វេចខ្ចប់សំរាមអោយបានស្អាត ហើយដើមឈើនៅតាមមហាវិថីនេះក៏ត្រូវតែកាត់លះមាឃអោយបានស្អាតផងដែរ

  ការណែនាំបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ០៣ខែសីហាឆ្នាំ ២០២០នេះខណៈដែរលោក បានដឹកនាំអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធមួយចំនួនចុះត្រួតពិនិត្យមើលវិមានឈ្នះឈ្នះនិង

តាមបណ្ដោយវិថីមហាវិថីឈ្នះឈ្នះនេះ ដើម្បីធ្វើយ៉ាងណាឱ្យតាមបណ្ដោយមហាវិថីនេះមានបរិស្ថានល្អ មិនមានធូលីដី និងមានសណ្ដាប់ធ្នាប់ល្អប្រសើរ។

  លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងខណ្ឌជ្រោយចង្វារឃើញថា មានធូលីដី ដក់ទឹកនៅតាមចិញ្ចើមផ្លូវជាមួយនឹងភក់ច្រំផងដែរ ជាងនេះទៅ

ទៀតបញ្ហាការទុកដាក់សំរាម ក៏ជាបញ្ហាប្រឈមមួយដែរ ដូច្នេះទេ លោកស្នើដល់អាជ្ញាធរធ្វើយ៉ាងណាចុះណែនាំបងប្អូនប្រជាពលរដ្ឋដែលលក់ដូរនៅតាមចិញ្ចើមមហាវិថីនេះ ត្រូវសម្អាតទីតាំងលក់ដូររបស់ខ្លួនអោយបានល្អ ដោយត្រូវវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាឱ្យតំបន់នេះមានអនាម័យ បរិស្ថាន ល្អ ដើម្បីចូលរួមបង្ការទប់ស្កាត់នូវជំងឺកូវីដ_១៩ទាំងអស់គ្នា ខណៈដែលជំងឺនេះបាននិងកំពុងរីករាលដាលនៅទូទាំងពិភពលោក ហើយកម្ពុជាក៏ជាប្រទេសកំពុងតែប្រឈមដែរនោះ។

   ក្រៅពីបញ្ហានេះ លោកអភិបាលរាជធានីភ្នំពេញក៏បានណែនាំដល់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសំអាតធូលីដី ភក់នៅលើបណ្ដោយផ្លូវនេះឱ្យបានស្អាត ជាមួយនឹងការប្រើគ្រឿងចក្រកៀទឹកដក់នៅតាមបណ្តោយផ្លូវនេះឲ្យបានស្អាត

   លោកបន្តថា ចំពោះមន្ទីរបរិស្ថាន និងអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណៈការនិងដឹក ជញ្ជូនរាជធានីភ្នំពេញ ត្រូវទទួលខុសត្រូវមើលថែដើមឈើជាប្រចាំ ពោលគឺ បើដើមឈើដែលត្រូវលះមែកគឺត្រូវលះមែកចេញអោយបានស្អាត តែបើដើមឈើដែលងាប់ ក៏ត្រូវ គាស់ចេញនិងដាំបន្ថែមផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង