ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គោល​បំណង​របស់​សម្តេចតេជោ​​​​ សម្រាប់​ប្រទេស​​ និង​ប្រជាជន​កម្ពុជា​ គឺ​​សុខ​សន្តិភាព​​​ និង​​ជីវភាពរស់នៅ​​រុងរឿង​គ្រប់​ៗគ្នា

71

(ពោធិ៍សាត់)៖ នារសៀល​ថ្ងៃទី០៣​ ខែសីហា​ ឆ្នាំ២០២០ ឯកឧត្តម​ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាង​ដ៏ខ្ពង់ខ្ពស់​របស់​ សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរ​មីន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្តល់ស្បៀង​អាហារ​ និងសម្ភារអនាម័យ ដើម្បីជួយ​ទប់ស្កាត់​ និង​កាត់បន្ថយការលំបាក​កំឡុង​ពេល​ការ​រីករាល​ជំងឺ​កូវីដ​-១៩ របស់គ្រួសារជនពិការភាព​ និង​ជន​ងាយ​រងគ្រោះ​ផ្សេង​ទៀត​ចំនួន១៨៩ គ្រួសារ មកពីស្រុកភ្នំក្រវ៉ាញ និង​ក្រុង​ពោធិ៍សាត់​។

ឯកឧត្តម​ ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ពិធី​ផ្តល់​ស្បៀងអាហារ​​ និង​សម្ភារ​អនាម័យ​នៅ​ខេត្ត​ពោធិ៍សាត់​នេះ​ គឺ​ជា​លេីក​ទី២​ ដែល​អាជ្ញាធរ​មីន​ និង​មូលនិធិ​ Sir Bobby Charlton ​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​ ចែក​ជូនដល់​​ជន​ពិការ​ភាព​ និង​ជន​ងាយ​រងគ្រោះ​ផ្សេង​ទៀត​ សរុប​ប្រមាណ​​ ៩២០ គ្រួសារ​ ក្នុង​គោលដៅ​ចូលរួម​ជួយ​សម្រួលបន្ទុក​​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួក​គាត់​ ក្នុង​កំឡុង​ពេល​រីក​រាលដាល​ជម្ងឺ​កូវីដ​-១៩​​​។

ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថា​​ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋ​ ក៏ដូចជា​បងប្អូន​ជន​ពិការ​ភាព​ និង​ជន​​ងាយ​រងគ្រោះផ្សេង​ទៀត​។ ឯកឧត្តម​ ​បន្ត​ទៀត​ថា​​ ​គោល​បំណង​​របស់​សម្តេចតេជោ​​​​ សម្រាប់​​​ប្រទេស​​ និង​ប្រជាជន​កម្ពុជា​ គឺ​​សុខ​សន្តិភាព​ និង​​ជីវភាព​រស់​នៅ​រុងរឿង​គ្រប់​ៗគ្នា​​។

ជាមួយគ្នានេះ ឯកឧត្តម​ ទេសរដ្ឋមន្រ្តី បានលើកទឹកចិត្ត និងជំរុញឲ្យបងប្អូនមាន ពិការភាពទាំងអស់ ត្រូវបន្ត​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ ក្នុង​ការផ្តល់​នូវ​បេះដូង​ ​សេចក្ដី​ស្រលាញ់​ និង​​ការថែ​រក្សា​បីបាច់ចំពោះ​​ក្រុម​គ្រួសារ​ ដែល​បេសកកម្ម​ទាំង​នេះ​ គឺ​ជា​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កម្ពស់​​ជីវភាព​រស់នៅ​ ការ​លេីក​ទឹក​ចិត្ត​ និងការ​ផ្តល់​​សុភមង្គល​ក្នុង​គ្រួសារ​។​

ឯកឧត្តម​ ទេសរដ្ឋមន្រ្តី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​បងប្អូន​ពិការ​ភាព​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ និង​ជា​ឈរ​ជា​បង្គោល​យ៉ាង​រឹង​មាំចំពោះ​គ្រួសារ​ ដែល​នេះ​បាន​សរ​បញ្ជាក់​ឲ្យ​ឃេីញ​ថា​​ ទោះបីយើងពិការមែន តែមិនមែនអសមត្ថភាពទេ យើងមានឆន្ទៈខ្ពស់ និងគោលដៅជាក់លាក់ក្នុងការចូលរួមកសាងសង្គមជាតិ សង្គមគ្រួសារ និងការអភិវឌ្ឍ​ប្រទេសជាតិ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ ​ទេសរដ្ឋមន្រ្តី​ បាន​ថ្លែង​អរគុណ​ដល់​អាជ្ញាធរ​មូលដ្ឋាន​​ ដែល​បាន​យក​ចិត្ត​ទុកដាក់​ខ្ពស់​ និង​បាន​បម្រើ​សេវា​សាធារណៈ​គ្រប់​បែប​យ៉ាង​​ ក្នុងការ​​ជួយ​សម្រួលដល់​បងប្អូន​ជន​ពិការ​ភាព​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​។

ឯកឧត្តម​ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់មូលនិធិ Sir Bobby Charlton នេះ ដែលផ្តល់នូវបេះដូង និងចិត្តមេត្តាធម៌ចំពោះប្រជាពលរដ្ឋកម្ពុជាពីចំងាយ ចូលរួមចំណែកកាត់បន្ថយការលំបាករបស់គ្រួសារជន​ពិការភាព​ និង​ជន​ងាយ​រងគ្រោះ​ផ្សេង​ទៀត​ ក្នុងកំឡុងពេលការរីករាលដាលនៃជំងឺ COVID-19 ។

ពិធី​នេះ​ រៀបចំឡើង​ដោយអង្គការ​សេវាកម្មអភិវឌ្ឍន៍ជន​ពិការ (DDSP) ក្រោមជំនួយគាំទ្រឧបត្ថម្ភរបស់អាជ្ញាធរមីន និងមូលនិធិ Sir Bobby Charlton នៃចក្រភពឯកឧត្តម​ ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ ៖​ គោល​បំណង​របស់​សម្តេចតេជោ​​​​ សម្រាប់​ប្រទេស​​ និង​ប្រជាជន​កម្ពុជា​ គឺ​​សុខ​សន្តិភាព​​​ និង​​ជីវភាពរស់នៅ​​រុងរឿង​គ្រប់​ៗគ្នា។

(ពោធិ៍សាត់)៖ នារសៀល​ថ្ងៃទី០៣​ ខែសីហា​ ឆ្នាំ២០២០ ឯកឧត្តម​ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាង​ដ៏ខ្ពង់ខ្ពស់​របស់​ សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរ​មីន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្តល់ស្បៀង​អាហារ​ និងសម្ភារអនាម័យ ដើម្បីជួយ​ទប់ស្កាត់​ និង​កាត់បន្ថយការលំបាក​កំឡុង​ពេល​ការ​រីករាល​ជំងឺ​កូវីដ​-១៩ របស់គ្រួសារជនពិការភាព​ និង​ជន​ងាយ​រងគ្រោះ​ផ្សេង​ទៀត​ចំនួន១៨៩ គ្រួសារ មកពីស្រុកភ្នំក្រវ៉ាញ និង​ក្រុង​ពោធិ៍សាត់​។

ឯកឧត្តម​ ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ពិធី​ផ្តល់​ស្បៀងអាហារ​​ និង​សម្ភារ​អនាម័យ​នៅ​ខេត្ត​ពោធិ៍សាត់​នេះ​ គឺ​ជា​លេីក​ទី២​ ដែល​អាជ្ញាធរ​មីន​ និង​មូលនិធិ​ Sir Bobby Charlton ​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​ ចែក​ជូនដល់​​ជន​ពិការ​ភាព​ និង​ជន​ងាយ​រងគ្រោះ​ផ្សេង​ទៀត​ សរុប​ប្រមាណ​​ ៩២០ គ្រួសារ​ ក្នុង​គោលដៅ​ចូលរួម​ជួយ​សម្រួលបន្ទុក​​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួក​គាត់​ ក្នុង​កំឡុង​ពេល​រីក​រាលដាល​ជម្ងឺ​កូវីដ​-១៩​​​។

ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថា​​ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋ​ ក៏ដូចជា​បងប្អូន​ជន​ពិការ​ភាព​ និង​ជន​​ងាយ​រងគ្រោះផ្សេង​ទៀត​។ ឯកឧត្តម​ ​បន្ត​ទៀត​ថា​​ ​គោល​បំណង​​របស់​សម្តេចតេជោ​​​​ សម្រាប់​​​ប្រទេស​​ និង​ប្រជាជន​កម្ពុជា​ គឺ​​សុខ​សន្តិភាព​ និង​​ជីវភាព​រស់​នៅ​រុងរឿង​គ្រប់​ៗគ្នា​​។

ជាមួយគ្នានេះ ឯកឧត្តម​ ទេសរដ្ឋមន្រ្តី បានលើកទឹកចិត្ត និងជំរុញឲ្យបងប្អូនមាន ពិការភាពទាំងអស់ ត្រូវបន្ត​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ ក្នុង​ការផ្តល់​នូវ​បេះដូង​ ​សេចក្ដី​ស្រលាញ់​ និង​​ការថែ​រក្សា​បីបាច់ចំពោះ​​ក្រុម​គ្រួសារ​ ដែល​បេសកកម្ម​ទាំង​នេះ​ គឺ​ជា​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កម្ពស់​​ជីវភាព​រស់នៅ​ ការ​លេីក​ទឹក​ចិត្ត​ និងការ​ផ្តល់​​សុភមង្គល​ក្នុង​គ្រួសារ​។​

ឯកឧត្តម​ ទេសរដ្ឋមន្រ្តី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​បងប្អូន​ពិការ​ភាព​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ និង​ជា​ឈរ​ជា​បង្គោល​យ៉ាង​រឹង​មាំចំពោះ​គ្រួសារ​ ដែល​នេះ​បាន​សរ​បញ្ជាក់​ឲ្យ​ឃេីញ​ថា​​ ទោះបីយើងពិការមែន តែមិនមែនអសមត្ថភាពទេ យើងមានឆន្ទៈខ្ពស់ និងគោលដៅជាក់លាក់ក្នុងការចូលរួមកសាងសង្គមជាតិ សង្គមគ្រួសារ និងការអភិវឌ្ឍ​ប្រទេសជាតិ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ ​ទេសរដ្ឋមន្រ្តី​ បាន​ថ្លែង​អរគុណ​ដល់​អាជ្ញាធរ​មូលដ្ឋាន​​ ដែល​បាន​យក​ចិត្ត​ទុកដាក់​ខ្ពស់​ និង​បាន​បម្រើ​សេវា​សាធារណៈ​គ្រប់​បែប​យ៉ាង​​ ក្នុងការ​​ជួយ​សម្រួលដល់​បងប្អូន​ជន​ពិការ​ភាព​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​។ ៧

ឯកឧត្តម​ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់មូលនិធិ Sir Bobby Charlton នេះ ដែលផ្តល់នូវបេះដូង និងចិត្តមេត្តាធម៌ចំពោះប្រជាពលរដ្ឋកម្ពុជាពីចំងាយ ចូលរួមចំណែកកាត់បន្ថយការលំបាករបស់គ្រួសារជន​ពិការភាព​ និង​ជន​ងាយ​រងគ្រោះ​ផ្សេង​ទៀត​ ក្នុងកំឡុងពេលការរីករាលដា៊់ផផ០លនៃជំងឺ COVID-19 ។

ពិធី​នេះ​ រៀបចំឡើង​ដោយអង្គការ​សេវាកម្មអភិវឌ្ឍន៍ជន​ពិការ (DDSP) ក្រោមជំនួយគាំទ្រឧបត្ថម្ភរបស់អាជ្ញាធរមីន និងមូលនិធិ Sir Bobby Charlton នៃចក្រភពអង់គ្លេស​ ព្រមទាំង​មានការអញ្ជើញចូលរួមពី​លោកស្រី ម៉ែន ផល្លី អភិបាលរងខេត្តពោធិ៍សាត់ តំណាងលោកអភិបាលខេត្ត, លោក ស៊ុយ ជីហ៊ាង អគ្គលេខាធិការរងអាជ្ញាធរមីន, លោកស្រី ប៊ុត រតនា នាយិកាមូលនិធិ Sir Bobby Charlton ប្រចាំកម្ពុជា ប្រធាន​មន្ទីរសង្គមកិច្ចខេត្ត អភិបាលស្រុកភ្នំក្រវ៉ាញ ក្រុង​ពោធិ៍សាត់​ ក្រុមប្រឹក្សាឃុំ/សង្កាត់​ និងលោក ផែង សំណាង នាយកអង្គការ DDSP៕ង់គ្លេស​ ព្រមទាំង​មានការអញ្ជើញចូលរួមពី​លោកស្រី ម៉ែន ផល្លី អភិបាលរងខេត្តពោធិ៍សាត់ តំណាងលោកអភិបាលខេត្ត, លោក ស៊ុយ ជីហ៊ាង អគ្គលេខាធិការរងអាជ្ញាធរមីន, លោកស្រី ប៊ុត រតនា នាយិកាមូលនិធិ Sir Bobby Charlton ប្រចាំកម្ពុជា ប្រធាន​មន្ទីរសង្គមកិច្ចខេត្ត អភិបាលស្រុកភ្នំក្រវ៉ាញ ក្រុង​ពោធិ៍សាត់​ ក្រុមប្រឹក្សាឃុំ/សង្កាត់​ និងលោក ផែង សំណាង នាយកអង្គការ DDSP៕

 

អត្ថបទដែលជាប់ទាក់ទង