ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់​ជនល្មើស​ម្នាក់ ​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​ម្នាក់​

55

 

​ខេត្ដ​កណ្ដាល​៖​នៅ​ថ្ងៃ​ចន្ទ ទី​៣ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​០០​នាទី មាន​ករណី​រំលោភ​សេពសន្ថវៈ នៅ​ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ជនរងគ្រោះ បាន​និយាយថា ជនសង្ស័យ​បានធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​ខ្លួន ចំនួន​០៤​លើក​មកហើយ​។​

​ជនរងគ្រោះ​ឈ្មោះ កខ ភេទ​ស្រី អាយុ​១០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ញ៉ែម ច័ន្ទដារ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ មុខរបរ​លក់ដូរ ត្រូវបាន​ឃាត់ខ្លួន​។​

​តាម​ការបំភ្លឺ​ពី​ជនរងគ្រោះ​ឈ្មោះ កខ ថា ជនសង្ស័យ​បានធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​ខ្លួន ចំនួន​៤​លើក​មកហើយ​។ រហូតដល់​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​០០​នាទី ទើប​ម្តាយ​ជនរងគ្រោះ អាយុ​៣៧​ឆ្នាំ បាន​នាំ​ជនរងគ្រោះ​មក​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដីឥដ្ឋ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​រួចមក កម្លាំង​ប៉ុស្តិ៍​សហការ​ជាមួយ​កម្លាំង​ជំនាញ​បាន​ចុះ​ដល់ផ្ទះ​ជនសង្ស័យ ហើយ​នាំខ្លួន​ជនសង្ស័យ​មក​សាកសួរ​នៅ​ប៉ុស្តិ៍​។​

​ក្រោយពី​សាកសួរ​រួច នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​មិនបាន​សារភាពថា​៖ ខ្លួន​បានធ្វើ​សកម្មភាព​រំលោភ​សន្ថវៈ​លើ​ជនរងគ្រោះ​ឡើយ​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូន ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង