ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ដ ស្លាប់ម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ

48

 

ខេត្ដកណ្ដាល​៖នៅថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០វេលាម៉ោង១៩ និង ៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍នៅចំណុចខាងត្បូងគល់ស្ពានលេខ៧ ប្រហែល ០៨ម៉ែត្រ លើផ្លូវជាតិលេខ២១ ស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ៖ អាត សុងឡេង ភេទប្រុស អាយុ
៣០ឆ្នាំ មានទីលំនៅ ភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ម៉ូតូបើកក្នុងទិសដៅពីត្បូងទៅជើងក៏បានបុកជាមួយរថយន្តមួយគ្រឿងម៉ាក HIGHLANDER ពណ៌ទឹកប្រាក់ពាក់ផ្លាក
លេខ ភ្នំពេញ2AF-2291អ្នកបើករថយន្តមិនទាន់ស្គាល់អត្ត
សញ្ញាណ រថយន្តបើកក្នុង ទិសដៅពីជើង ទៅត្បូង (បញ្រ្ចាស់ទិសគ្នា ) ។
ខូតខាត ម៉ូតូធ្ងន់០១គ្រឿង និង រថយន្តធ្ងន់ ០១គ្រឿង ។
បច្ចុប្បន្នមធ្យោបាយទាំងពីរត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តនិតិវិធី ចំណែក
សពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ។

អត្ថបទដែលជាប់ទាក់ទង