ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឈ្មួញប្រើវិធីដឹកជញ្ជូន ឈើតាមផ្លូវទឹក គេចពីកម្លាំងសមត្ថកិច្ច

50

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍ ពីឃុំកាំងចាម ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានអោយដឹងថា សព្វថ្ងៃនេះមានឈ្មួញឈើមួយក្រុម មកពីខេត្តក្រចេះ កំពុងបោះលុយទៅអោយកូន បុគ្កលមន្ត្រីខិលខូច នៅក្នុងឃុំកាំងចាម បំផុសប្រជាពលរដ្ឋអោយចូលព្រៃ កាប់ឈើដឹកយកមកលក់អោយក្រុមខ្លួន ហើយក្រុមឈ្មួញបានដឹកឈើទាំងនោះ តាមទូកព្យាង្គនាំចុះទៅកាន់ ខេត្តក្រចេះ ។

ជាក់ស្តែង នៅម៉ោងប្រមាណជា ១២យប់ ថ្ងៃទី៣សីហាឆ្នាំ២០២០ ឈើប្រមាណ ៧ម៉ែត្រគូបត្រីគុណ ត្រូវបានគេដឹកចេញពីព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង នាំយកមកចាក់គរនៅមាត់អូររនាម មុខផ្ទះអ្នកគ្រូហុន ស្ថិតក្នុងភូមិអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក។ ហើយឈ្មួញឈើ បានចងព្យាង្គឈើ ដឹកជញ្ជូនតាមទូក ចុះទៅកាន់ខេត្តក្រចេះ ដោយគ្មានការភិតភ័យពីទង្វើល្មើសច្បាប់ និងខ្លាចសមត្ថកិច្ចបង្ក្រាបឡើយ។

ប្រធានសហគមន៍ការពារព្រៃឡង់បៃតង បានថ្លែងអោយដឹងថា សកម្មភាពកាប់ និងដឹកជញ្ជូនឈើចេញពីព្រៃឡង់ កំពុងកើតមានជារៀងរាល់ថ្ងៃ ដឹកជញ្ជូនតាមគោយន្តកន្ត្រៃ ឆ្លងកាត់តាមមុខស្នាក់ការបរិស្ថាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលកាំងចាម ហើយមន្ត្រីដែលមានតួនាទីបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងមូលដ្ឋាន អាចនឹងទទួលបានលាភពីក្រុមដឹកឈើទាំងនោះ ទើបគ្មានការបង្ក្រាបទាល់តែសោះ ។

លោកប្រធានសមហគន៍ បានបញ្ជាក់ថា អ្នករត់ការទូកព្យាង្គឈើ ចេញពីឃុំកាំងចាម ស្រុកសៀមបូក ឆ្ពោះទៅកាន់ខេត្តក្រចេះ គឺត្រូវគេស្គាល់ ឈ្មោះ ដន ។ លោកបញ្ជាក់ទៀតថា បើអាជ្ញាធរមានសមត្ថកិច្ចស្រុកសៀមបូក មិនប្រញាប់ចាត់វិធានការបង្ក្រាបនោះទេ នោះព្រៃឈើដែលនៅសេសសល់ចុងក្រោយនេះ នឹងការវិនាសជាក់ជាមិនខានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង