ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន​ជនបរទេស​ម្នាក់ ពីបទ​ស្នាក់នៅ​ខុសច្បាប់​(​ស្នាក់នៅ​ហួស​រយៈពេល​កំណត់​៧០​ថ្ងៃ​)

64

​សៀមរាប ៖ នា​វេលា​ម៉ោង​១៥​ៈ​០០​នាទី​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២០ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី ចុះទៅ​ចំនុច​ផ្ទះសំណាក់ PACKGODA HOSTEL ស្ថិតនៅ​ភូមិ ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប នាំខ្លួន​ជនបរទេស​ម្នាក់​មក​សាក​សួរ​នៅ​ការិយាល័យ​ពាក់ព័ន្ធ​នឹង​ករណី​ស្នាក់នៅ​ខុសច្បាប់​។​

 

​ជនបរទេស​រូបនេះ​ឈ្មោះ MALIN JESPER WILLIAM ភេទ​ប្រុស កើត​ថ្ងៃទី​២៤-០៨-១៩៨០ ជនជាតិ​ហ្វាំ​ង​ឡង់ កាន់​លិខិតឆ្លងដែន​លេខ FP៣៣៤៤៤៦៧ មុខរបរ​គ្មាន ស្នាក់នៅ​ផ្ទះសំណាក់​ខាងលើ​។​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​២៦-១០-២០១៩ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម ដើម្បី​ស្វែងរក​ការងារ​ធ្វើ ទិដ្ឋាការ​ស្នាក់នៅ​បាន​ផុត​សុពលភាព​តាំងពី​ថ្ងៃទី ២៦-០៥-២០២០ រហូតដល់​សព្វថ្ងៃ​។​

​មូលហេតុ​៖​មិន​បា​ម​បន្ត​សុពលភាព​ទិដ្ឋាការ​ដោយសារ​ពុំមាន​ថវិការ​បង់អាករ ហើយក៏​ពុំមាន​ថវិការ​សម្រាប់​ចំណាយ​លើ​ការ​ស្នាក់នៅ​ហូបចុក​ប្រចាំ​ដែរ​(​នៅ​ជំពាក់​លុយ​ផ្ទះសំណាក់​ចំនួន​៤០០$)​។​

 

​បច្ចុប្បន្ន សមត្ថកិច្ច​បាន​ចាប់បញ្ជូន​ជនបរទេស​ទៅ​ស្នាក់​ការត្រៀម​បណ្តេញចេញ​ប្រចាំខេត្ត​សៀមរាប​ចាត់ការ​បន្ត​តាម​នីតិវិធី ៕​

អត្ថបទដែលជាប់ទាក់ទង