ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ស្វាយ សំអ៊ាងថា៖ ការធ្វើដំណើរមក លេងខេត្ដ មណ្ឌល​គិរី​អ​ស់​បា​រ​ម្ភ​រឿ​ង​ផ្លូ​វ​លំ​បា​ក​ទៀ​ត​ហើ​យ

54

 

មណ្ឌលគិរី៖ លោក ស្វាយ សំអ៊ាង អភិ​បា​ល​ខេ​ត្ត​ម​ណ្ឌ​ល​គិរី. បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃ០៥ ខែសីហាឆ្នាំ​២០២០នេះថា៖ បច្ចុប្បន្ននេះ ការធ្វើដំណើរ​ទៅ​ម​ក​ភ្នំ​ពេ​ញ​មណ្ឌលគិរីគឺ​អ​ស់​បា​រ​ម្ភ​រឿ​ង​ផ្លូ​វ​លំ​បា​ក​ទៀ​ត​ហើ​យ ទោះបីយប់ឬថ្ងៃក៏ដោយព្រោះផ្លូវជាតិ​ត្រូ​វ​​បា​ន​ស្ថាបនាតភ្ជាប់យ៉ាងស្អាតងាយស្រួលបើកបរសម្រាប់យានជំនិះគ្រប់ប្រភេទ។ លោក អភិ​បា​ល​ខេ​ត្ត បានមានប្រសាសន៍ថា៖ រាជរដ្ឋាបាលបានកសាងផ្លូវចាក់កៅ​ស៊ូ​ត​ភា្ជ​ប់ពីស្នួលខេត្តក្រចេះតភ្ជាប់ដល់ទីរួម​​ខេ​ត្ត​ម​ណ្ឌ​លគិរីទើបប្រជា ពលរដ្ឋអស់ទុក្ខកង្វល់​ក្នុ​ង​ការធ្វើ​ដំណើរទៅមករាជធានីភ្នំពេញ។
លោក ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា«​យើងទើបមាន​អារ​ម្ម​ណ៍​មួ​យ​រួ​ច​ផុ​ត​ពី​ការ លំបាកចាប់ពីឆ្នាំ២០១១មកទេដែលយើងធ្វើដំណើរទៅភ្នំពេញទោះបីយប់ស្មើណាក៏ដោយយើងខ្លាចតែសុវត្ថិភាពបើកបរអីទេ ប៉ុន្តែខ្លាចឱ្យជាប់ឱ្យអី លំ​បា​ក​រអិលអីទៀតគឺអត់​ទេអ៊ី​ចឹ​ង​យើ​​ង​​ចា​ត់​​ទុ​កថា ជាការវិវត្តមួយពីហេដ្ឋារចនាសម្ព័ន្ធនេះ អ៊ីចឹង​អា​នេះ​ខ្ញុំគិតថា​មាន​កា​រ​វិ​វ​ត្តិខា​ង​​ផ្នែ​ក​ផ្លូវ ក្រៅពីផ្លូវជាតិមានផ្លូវតភ្ជាប់ទៅបណ្តាព្រំដែនដែលមាន​ផ្លូ​វ​កៅស៊ូផង​ដែរ»។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ៧៦តភ្ជាប់ពីស្រុកស្នួលខេត្តក្រចេះមកដល់ក្រុងសែ​ន​ម​នោ​រ​ម្យខេត្តមណ្ឌលគិរីមានប្រវែង១២៧ គីឡូម៉ែត្រ​កំណាត់​​ផ្លូវជាតិលេខ​៧៦ពីក្រុ​ង​សែ​ន​ម​នោ​រ​ម្យ​ ​ខេត្ត​មណ្ឌលគិរីទៅតាអង្គស្រុកលំផាត់ខេត្តរតនគិរីមានប្រវែង១៧២ គីឡូម៉ែត្រ​។​ចំណែកប្រ​វែ​ង​ផ្លូ​វក្នុងខេត្តសរុប៖ ៨៥១,៣៧ គីឡូម៉ែត្រ​ ក្នុងនោះផ្លូវក្នុងខេត្តមានចំនួន ០៨ខ្សែ ប្រវែង ៥៣០​,​៥​​គីឡូម៉ែត្រ​ផ្លូវក្នុងក្រុងសែនមនោរម្យមានចំនួន៥៩ខ្សែប្រវែង៦៥,៨៧គីឡូម៉ែត្រ​និងផ្លូវលំសរុប៣២ ខ្សែ ប្រវែង ២៥៥ គីឡូម៉ែត្រ​។ផ្លូវទៅកាន់ច្រកទ្វារព្រំដែនទ្វេភាគីចំនួន ០៣ខ្សែ មានប្រវែង ៨៧គីឡូម៉ែត្រ​៕ សំរិត

អត្ថបទដែលជាប់ទាក់ទង