ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបករណីលេងល្បែងស៊ីសង អាប៉ោង ដុះស្លែរនៅបន្ទប់ម៉ាស៊ីនត្រជាក់ក្នុងតារាងបាល់ទះ

73

ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដឹកនាំដោយអភិបាលខណ្ឌនិងកម្លាំងនគរបាលខណ្ឌឆ្មក់
ចុះបង្ក្រាបករណីលេងល្បែងស៊ីសង អាប៉ោង ដុះស្លែរនៅបន្ទប់ម៉ាស៊ីនត្រជាក់ក្នុងតារាងបាល់ទះឃាត់ខ្លួនអ្នកលេងបាន៣នាក់
ខណៈដែលអ្នកលេងជាច្រើននាក់បានរត់គេចខ្លួនជាមួយមេអាប៉ោងផងដែរ ។ ចុះបង្ក្រាបជាក់ស្ដែង ល្បែងស៉ីសងខុសច្បាប់
ប្រភេទភ្នាល់ប្រាក់ (ចាក់អាប៉ោង) ដែលបានបង្កប់ខ្លួនក្នុង ក្លឹបបាល់ទះ យីហោ “អាយឡេន” ធ្វើឡើងកាលពីម៉ោង៩យប់ថ្ងៃទី៤
ខែសីហាឆ្នាំ២០២០ស្ថិតនៅក្រុមទី២ ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ។

ដឹកនាំការឆ្មក់ចូលបង្ក្រាបមាន លោក ជា ពិសី
ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ និងជាអភិបាលខណ្ឌ បានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ
រួមមាន លោក លោកស្រី អភិបាលរងខណ្ឌ នាយករដ្ឋបាលខណ្ឌ អធិការរងនរបាលខណ្ឌ ប្រធាន
អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ មន្ត្រីពាក់ព័ន្ធ នគរបាល និង កម្លាំងសណ្ដាប់ធ្នាប់ ។

ជាលទ្ធផលនៃប្រតិបត្តិការចុះបង្ក្រាបបទល្មើសខាងលើនេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានធ្វើការឃាត់់ខ្លួន
ជនសង្ស័យចំនួន៣នាក់ ជាអ្នកលេង (ចាក់អាប៉ោង) និងដកហូតសម្ភារៈល្មើសមួយចំនួនទៀត ជាវត្ថុតាង។ ដោយឡែក ជនសង្ស័យ
ជាអ្នកលេងមួយចំនួនទៀត បានរត់គេចខ្លួន ភ្លាមៗ ខណៈដែលកម្លាំង បានឆ្មក់ចូលទីតាំងនេះ។

ចំពោះជនសង្ស័យ៣នាក់ មានទី១
ឈ្មោះយ៉ាន់
ចន្ទ័ណារាជភេទប្រុសអាយុ២៧ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះគ្មានលេខផ្លូវបេតុងភូមិទួលសង្កែសង្កាត់ទួលសង្កែ(គ្មានសារធាតុញៀន)អ្នក
លេង។ ទី2/ឈ្មោះសេង
អានភេទប្រុសអាយុ២៨ឆ្នាំមុខរបរលក់ដូរស្នាក់នៅផ្ទះលេខ៧៧ផ្លូវបេតុងភូមិមិត្តភាពសង្កាត់ឬស្សីកែវ(គ្មានសារធាតុញៀន)អ្នកលេង។
និងទី3/ឈ្មោះលឹម
ខួចភេទប្រុសអាយុ២៥ឆ្នាំមុខរបរជានិសិត្សបញ្ញាសាស្ត្រឆ្នាំទី១ស្នាក់នៅផ្ទះគ្មានលេខផ្លូវបេតុងភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦
(គ្មានសារធាតុញៀន)អ្នកលេង។

ចំណែកសំភារះដកហូតរួមមាន១/មេអាប៉ោង២គ្រាប់។ ២/ចាន២ ។ ៣/ផ្ទិល១។
៤/កំរាលក្រដាស់១សន្លឹក។ ៥/ចានជរ័១។ ៦/ទូរសព្ទ័១គ្រឿងម៉ាកសាំសុងS9។

ជាមួយគ្នាដែលប្រជាពលរដ្ឋរស់នៅក្បែរតំបន់តារាងបាល់ទះអាយលែនបានលើកឡើងថា
គាត់មានការសប្បាយចិត្តយ៉ាងខ្លាំងចំពោះចំណាត់ការបង្ក្រាបរបស់គណៈបញ្ជាការខណ្ឌឬស្សីកែវព្រោះទីតាំងនេះគឺមានការបើកលេងលួ
ចលាក់ជាយូរមកហើយដោយសមត្ថកិច្ចមិនបានដឹងនិងបង្ក្រាបទាល់តែសោះ ។
ពួកគាត់បានសំណូមពរដល់អាជ្ញាធរខណ្ឌក៏ដូចជាកម្លាំងនគរបាលខណ្ឌ
មេត្តាចុះបង្ក្រាបឲ្យអស់នៅល្បែងស៊ីសងខុសច្បាប់នៅតាមតំបន់ផ្សេងនិងសង្កាត់ដទៃទៀត។

បច្ចុប្បន្ននេះ
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បាននាំខ្លួន ជនសង្ស័យ និងវត្ថុតាង យកទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ
ដើម្បីអនុវត្តតាមនីតិវីធីជាបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង